ព័ត៌មានជាតិ
ក្រសួងសុខាភិបាលព្រមានចាត់វិធានការ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ HK beauty shop
ក្រសួងសុខាភិបាល បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ HK beauty shop ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាង គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនព័ត៌មានស្ដីរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការព្រមានចាត់វិធានការគណនីហ្វេសប៊ុកនោះ ដោយសារតែមិនអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលព្រោះថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថនិងច្បាប់ស្ដីពីវិសោធនកម្មស្ដីពីការគ្រប់គ្រងឱសថ គឺតម្រូវឲ្យរាល់ការចរាចរឱសថផលិតផលបំប៉នសុខភាពនិងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការឬបញ្ជិកាឬប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ក៏ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ ទើបអាចផ្សព្វផ្សាយបាន។
ក្រសួងសុខាភិបាលបានបន្តថា«ដើម្បីជៀសវាងការខាតបង់ប្រាក់កាក់និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើ ដែលកំពុងផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកឈ្មោះ HK beauty shop និងគណនីដទៃទៀតព្រោះផលិតផលទាំងនោះ ពុំអាចធានាបាននូវប្រសិទ្ធភាពគុណភាពនិងសុវត្ថិភាពបានឡើយ»។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកនិងគណនីពាក់ព័ន្ធដទៃទៀត ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាងសំអាងខាងលើទៅតាមច្បាប់ស្ដីពីវិសោធនកម្មស្ដីពីការគ្រប់គ្រងឱសថជាធរមានប្រសិនបើម្ចាស់គណនីហ្វេប៊ុកនោះ មិនបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលដែលក្រសួងបានហាមឃាត់ទេនោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ១១១,១០ គីឡូក្រាម ត្រូវបានរកឃើញ នៅផ្សារគោកមន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី