ព័ត៌មានជាតិ
លោក លី ធុជ លើកឡើងពីតម្រូវការចាំបាច់នៃហិរញ្ញប្បទាន ដើម្បីជំរុញការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដនៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើងថា អំពីតម្រូវការចំាបាច់នៃហិរញ្ញប្បទាន ដើម្បីជំរុញការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងនេះ គ្រាដែលលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២នេះ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាបាច់នៃហិរញ្ញប្បទាន ដើម្បីជំរុញដល់ការស្តារឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាព ការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឲ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រ ស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

លោកបានបន្ថែមថា ការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធ តាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្ម ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។
ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី លី ធុជក៏បានជំរុញឲ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស ដែលមានការភិវឌ្ឍតិចតួច រួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើម ក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ