ព័ត៌មានជាតិ
គម្រោងកែច្នៃទឹកកខ្វក់ទៅជាជីសរីរាង្គនៅសៀមរាបចំណាយថវិកាជិត ២ លានដុល្លារ គ្រោងបញ្ចប់ដំណាច់ឆ្នាំនេះ
គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់នៅក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ។
អភិបាលរងខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានលើកឡើងក្នុងជំនួបជាមួយលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF) នាព្រឹកថ្ងៃទី២៥ ខែឧសភានេះថា ទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប។
គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គនេះ គ្រោងនឹងប្រើប្រាស់អស់ថវិកាចំនួន ១ លាន៧០ ម៉ឺនអឺរ៉ូ ប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាថវិកាហិរញ្ញប្បទាន ទទួលបានពីសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា AIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស ហៅកាត់ថា SIAAP និងទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌី ហៅកាត់ថា ASEN។
គម្រោងនេះ បានចាប់ផ្ដើមស្ថាបនាកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណអង្គភាពលូទឹក និងស្ថានីយច្រោះសម្អាតទឹកសំណល់ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ ដំណើរសាងសង់សម្រេចបានប្រមាណ ២៤ភាគរយ បើធៀបនឹងការងារសរុប ដែលគ្រោងនឹងបញ្ចប់នាខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ។
លោក ប្រាក់ សោភ័ណ បានលើកឡើងថា ក្រៅពីជួយកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ (រចនាសម្ព័ន្ធគ្រប់គ្រង) ក្នុងក្រុងសៀមរាប គម្រោងផលិតជីសរីរាង្គក្នុងខេត្តសៀមរាប ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍ នៃសាធារណរដ្ឋបារាំងនេះ ក៏នឹងជួយកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេសបានមួយកម្រិត ព្រមជាមួយតម្លៃទាបជាទីផ្សារ។
ស្ថានីយកែច្នៃជីសរីរាង្គនេះ មានសមត្ថភាពផលិតជីបាន ៤៥ម៉ែត្រគូប/ថ្ងៃ និងប្រមាណ ១,០០០ម៉ែត្រគូប/ឆ្នាំ។ ការផលិតជីសរីរាង្គ ពីកាកសំណល់ទឹកកខ្វក់នេះដែរ នឹងមិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះនោះឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan