ព័ត៌មានជាតិ
មកដឹងប្រាក់បេសកកម្មទទួលបាន ពេលមន្រ្តីជាន់ខ្ពស់ចេញទៅខេត្តម្តងៗ
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០២១ បានធ្វើកំណត់លើការផ្តល់ប្រាក់បេសកកម្មសម្រាប់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅពេលដែលត្រូវបំពេញភារកិច្ចបម្រើប្រយោជន៍សាធារណៈ។


ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ចំពោះបេសកកម្មដែលត្រូវបំពេញនៅក្នុងប្រទេស ប្រាក់បេសកកម្មត្រូវបានកំណត់ជា ៦ ប្រភេទ តាមមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម ៖
-ប្រភេទ ក៖ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័នឬអង្គភាព ដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
-ប្រភេទ ខ១៖ រដ្ឋលេខាធិការ និងអនុប្រធានស្ថាប័ន ឬអង្គភាព ដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ
-ប្រភេទ ខ២៖ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
-ប្រភេទ គ៖ អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សា រាជធានីខេត្ត អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ ។
-ប្រភេទ ឃ៖ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យថ្នាក់រដ្ឋបាលកណ្តាល និងថ្នាក់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធាន ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ។
-ប្រភេទ ង៖ មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ទាំងនៅរដ្ឋបាលថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាល ឃុំ សង្កាត់ ។
បើតាមមាត្រ ៧ បានបញ្ជាក់យ៉ាងច្បាស់ពីប្រាក់បេសកកម្មនៅក្នុងប្រទេស ត្រូវបានកំណត់ដូចខាងក្រោម៖

ក្នុងមាត្រា ៨ ក៏បានបញ្ជាក់ដែរថា ចំពោះកិច្ចប្រជុំអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកជាម្ចាស់ផ្ទះ ប្រាក់បេសកកម្មត្រូវគិតបញ្ចូលទៅក្នុងគម្រោងចំណាយនៃកម្មវិធីប្រជុំកម្រិតអន្តរជាតិ តាមការកំណត់ដូចខាងក្រោម៖


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង