Connect with us

ព័ត៌មានជាតិ

ទិន្នផល​សាវម៉ាវ​ ទុរេន​ ឆ្នាំនេះ​បានល្អ​ តែ​តម្លៃ​ធ្លាក់​ចុះ​ ហើយ​មិនសូវ​មាន​ទីផ្សារ​

បានផុស

នៅ

ម្ចាស់ចម្ការ​សាវម៉ាវ​ ទុរេន​ នៅស្រុកស្រែអំបិល​ ខេត្តកោះកុង ​អ្នកស្រី អ៊ុំ ស្រីស្រស់បានប្រាប់ថា ទិន្នផលផ្លែ​​សាវម៉ាវ និង ទុរេន នៅចម្ការអ្នកស្រីឆ្នាំនេះ ទទួលបានផលល្អ ប៉ុន្តែគ្រាន់តែតម្លៃធ្លាក់ចុះបន្ដិច ហើយមិនសូវមានទីផ្សារក្នុងរយៈពេលជាងមួខែកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ថា ការលក់មិនដាច់អាច​ដោយសារតែ​ទិន្នផលផ្លែឈើ​នៅក្នុងស្រុក​កើន​ផលច្រើន រួមផ្សំ​និង​ការនាំចូលពីក្រៅប្រទេសក៏ច្រើន។ ម្យ៉ាងទៀតឆ្នាំនេះ ហាក់មិនសូវមានអ្នកទិញ​ផ្លែទុរេន​យកទៅ​ទទួលទានផង។

​អ្នកស្រីបញ្ជាក់ថា “តម្លៃថោកថ្លៃមិនជាបញ្ហាទេ តែសំខាន់​គ្មានអ្នកទិញ ពីមុនមានទំនិញគឺលក់បាន តែឥឡូវមានរបស់ហើយលក់អត់ចេញ ដូចថាអត់មានអ្នកញាំ ​អ្នកទិញ ខ្ញុំធ្លាប់បោះឱ្យម៉ូយ​នៅភ្នំពេញរាប់សិបគីឡូ គាត់ថា លក់អត់ដាច់”។

​បច្ចុប្បន្នអ្នកស្រីលក់បោះដុំ​ក្នុងតម្លៃ ១ ៥០០០ ទៅ ១ ៦០០០ រៀល ក្នុង១ គីឡូខុសពីមុនគឺ ២ ម៉ឺន​រៀល។

​ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ី ម៉េងលាង ​ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកោះកុងបានឱ្យដឹងថា​ ផ្លែ​ឈើ​កាលណាដល់រដូវកាលជន់ច្រើន តម្លៃក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។ លោកបញ្ជាក់ថា ការលក់ទិន្នផលនៅក្នុងខេត្តកោះកុងឆ្នាំនេះ មានលក្ខណល្អប្រសើរ​ មិនជាបញ្ហាចោទខ្លាំងនោះទេ។

​លោកបានឱ្យដឹងទៀតថា​ ផ្លែឈើ​នារដូវទុំ ​ប្រសិនបើវាទុំបណ្ដាក់គ្នាមាននៅតាមតំបន់​ នោះតម្លៃល្អអាចអូស​ពេល​បានយូរ តែបើទុំ​ចំពេល​តែមួយតម្លៃក៏ធ្លាក់ថ្លៃហើយ។ ​លោកថាផ្លែ​សាវម៉ាវ ​ពីមុនលក់បោះ​ដុំឱ្យ​គេបាន​ ១ ម៉ឺនរៀល​ ធ្លាក់មក ៥ ពាន់ ដល់ ៨ ពាន់រៀល តាមប្រភេទគុណភាពផ្លែឈើទៀតផង៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម