Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រេសិត UN ថា ករណីមីយ៉ាន់ម៉ា ជាការងារសំខាន់ ប៉ុន្តែមិនងាយស្រួល

បានផុស

នៅ

ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សា ជាមួយលោកស្រី Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា ខណៈពេលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា នៅក្នុងជំនួបនោះ បានពិភាក្សាទៅលើបញ្ហាជាច្រើន និងបញ្ហាអាស៊ាន។

បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបនោះ លោកស្រី Noeleen Heyzer បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការងាររបស់លោកស្រីនៅប្រទេសមីយ៉ាន់ម៉ា ហើយសម្ដេចបានគូសបញ្ជាក់ថា ការងារពាក់ព័ន្ធ មីយ៉ាន់ម៉ានេះ ជាការងារសំខាន់ ប៉ុន្តែមិនមែនជាការងាយស្រួលទេ។

ទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅក្នុងការអនុវត្តតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីបានលើកពីចំណុច៣ ដែលជាចំណុចអាទិភាពក្នុងការជួយមីយ៉ាន់ម៉ាគឺ ទី១ បញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ទី២ ធ្វើយ៉ាងណា ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់។ ទី៣ ជំរុញការសន្ទនា រវាងភាគីពាក់ព័ន្ធ។ 

ជាការឆ្លើយតបលោកស្រី Noeleen Heyzer បានថ្លែងអំណរគុណដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានខិតខំជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ហើយលោកស្រីសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងស្ដាប់យោបល់របស់សម្ដេចនាយករដ្ឋមន្ត្រី។ លោកស្រីបានអះអាងថា អ្វីដែលសំខាន់នោះ គឺការស្វែងរកការបញ្ចប់នូវអំពើហិង្សា ចំពោះជនស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា។

លោកស្រីបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើនេះ គឺបញ្ជាក់ពីការខិតខំរបស់ប្រទេសកម្ពុជា ជាពិសេសទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រីទៅកាន់មីយ៉ាន់ម៉ា ដោយផ្ទាល់ និងជំនួបតាមវីដេអូ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ចំនួនពីរលើក។ 

លោកស្រីបានអះអាងថា លោកស្រីបានទទួលការអញ្ជើញពីនាយឧត្តមសេនីយ៍មីន អោងឡាំង ដើម្បីទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានាពេលខាងមុខ ហើយលោកស្រីបានស្នើសុំយោបល់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីមួយចំនួនពាក់ព័ន្ធនឹងកិច្ចការនៅមីយ៉ាន់ម៉ានេះផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​​​តុលាការ​​ធម្មនុញ្ញកូរ៉េខាងត្បូង​ឈាន​ដល់​​សវនាការ​បូកសរុប​​​​​នៅសប្តាហ៍ក្រោយ​

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជារៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិត ជាសារដាស់តឿនអ្នកប្រើប្រព័ន្ធអនឡាញឱ្យចេះការពារខ្លួនពីការឆបោក

ជីវិតកម្សាន្ដ២៥ នាទីutes មុន

មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ព័ត៌មានជាតិ២៥ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម