ព័ត៌មានជាតិ
តុលាការបើកសវនាការកាត់ទោស អតីតប្រធានបក្សខ្មែរក្រោក ក្នុងសំណុំរឿងប្លន់អ្នកលក់ឡេ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ២០២២ បានបើកសវនាការជំនុំជម្រះកាត់ក្ដី សំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានបក្សខ្មែរក្រោក និងគូកន ពាក់ព័ន្ធនឹងបទល្មើសប្លន់នាក់លក់ឡេ។

សវនាការបានបញ្ចប់ បន្ទាប់ពីការសាកសួរដេញដោលលើជនជាប់ចោទ ហើយកំណត់យកថ្ងៃទី៩ ខែមិ ថុនា ខាងមុខបន្តទៀត។
សវនាការបានធ្វើឡើងជាសាធារណៈ និងចំពោះមុខជនជាប់ទាំង៦ នាក់ ដែលក្នុងនោះក្រុមប្រឹក្សាបានសួរដេញដោលលើជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង អតីតប្រធានគណបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ។

ឆ្លើយនិងសំនួរ ជនជាប់ចោទជាមេក្លោងរូបនោះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាមេក្លោងដឹកនាំក្រុមប្លន់យកទ្រព្យសម្បត្តិអ្នកលក់ឡេមែន ដែលគម្រោងការនោះទៀតសោធបានរៀបចំតែមួយថ្ងៃ ក៏ចាប់ផ្តើមចេញទៅធ្វើសកម្មភាពប្លន់តែម្តង។ សំនួរសួរថា តើការរៀបគម្រោងប្លន់យកទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ ពីជនរងគ្រោះ ក្នុងគោលបំណងយកទៅធ្វើអី? ជនសង្ស័យបានឆ្លើយថា ធម្មតាធ្វើជាមេបក្ស ធ្វើអ្វីសុទ្ធតែមានគំម្រោង ប៉ុន្តែពេលនេះសុំប្រើសិទ្ធិមិនឆ្លើយទៅនិងគម្រោងនោះ។

តុលាការបានចោទលោក វិល្លាម គ័ងចំនួន៣ បទល្មើសរួមមាន៖ បទលួច បទកាន់កាប់អាវុធគ្មានការអនុញ្ញាត និងបទក្លែងឯកសាសាធារណៈ(តែក្នុងនោះក៏មានជនសង្ស័យខ្លះត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួចដោមានស្ថានទម្ងន់ទោស ) បទចោទកាន់នេះគឺតាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យក្នុងការចោទប្រកាន់នេះមានចំនួន ៦ នាក់ ក្នុងនោះកម្លាំងសមត្តកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បញ្ជូនជនសង្ស័យ២ នាក់ នឹងម្នាក់ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ ២៦ ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោក មានទីលំនៅភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រវិហារ។ នឹងម្នាក់ឈ្មោះ ថុន វឌ្ឍនៈ ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ លក់ដូរ នឹងទិញលក់រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង