ព័ត៌មានជាតិ
កូរ៉េជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សលើវិស័យការទូត
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យកូរ៉េ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)នឹងធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការទូតដើម្បីលើកម្ពស់វិស័យនេះឱ្យកាន់តែប្រសើរថែមទៀត។

ការសហការគ្នានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដោយមានការចូលរួមពីលោក រ៉ូ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចំាប្រទេសកម្ពុជា និងលោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សម្រាប់រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យកូរ៉េ បានបង្ហាញផែនការសម្រាប់វគ្គបណ្ដុះបណ្ដាល និងបានស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលលម្អិតមួយ ដោយផ្លាស់ប្តូរយោបល់ពីគ្រប់ភាគី។
ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyunjun) បានមានប្រសាសន៍ថា “ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ វគ្គបណ្តុះបណ្តាលទាំងអស់របស់កយកា-KOICA ត្រូវបានប្តូរទៅវគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាញ) ហើយទោះបីជាការគំរាមកំហែងពីជំងឺកូវីដ-១៩ បានថយចុះក៏ដោយ ក៏កយកា-KOICA មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលរបស់យើងទាំងអស់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាញ) រួមទាំងឆ្នាំនេះផងដែរ”។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា “ជាសំណាងល្អ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយទីស្នាក់ការកណ្តាលកយកា- (KOICA Headquarters) យើងបានធ្វើការផ្លាស់ប្តូរផែនការរបស់យើង និងចាប់ផ្តើមវគ្គសិក្សាថ្មី ដោយការសិក្សាដោយផ្ទាល់វិញ ដែលជាវគ្គបណ្តុះបណ្តាលផ្អែកលើការអញ្ជើញទៅសិក្សានៅសាធារណរដ្ឋកូរ៉េដោយផ្ទាល់” ។
លោក ទាន សំណាង បានថ្លែងអំណរគុណដល់ កយកា-KOICA ដែលបានផ្តល់វគ្គបណ្តុះបណ្តាល នេះដល់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ លោកក៏បានទទួលស្គាល់ និងផ្តល់ការយល់ស្របទៅលើគំនិតផ្តួចផ្តើម ដែលបានស្នើឡើងពីខាងភាគីកូរ៉េ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ