Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ជួសជុល​ផ្លូវ​ ជង្ហុក​សំបុកមាន់ នៅ​មហាវិថី​កម្ពុជា​ក្រោម ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

បានផុស

នៅ

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននឹងកំពុង​យកចិត្តទុកដាក់ ជាប្រចាំ ក្នុងការ​ជួលជុល​ផ្លូវ​ខូចខាត ជង្ហុក​សំបុកមាន់ ដោះស្រាយ​ការកក់ស្ទះ​ចរាចរណ៍ ​និង​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាម​បណ្ដា​មហាវិថី​តូចធំ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ​ ​ដោយមាន​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើការ​ជួសជុល​ផ្លូវ​ខូច​បន្តិចបន្តួច ដូចជា​ជង្ហុក​សំបុកមាន់ នៅតាម​អម​សងខាង​មហាវិថី​កម្ពុជា​ក្រោម កែង​ជាមួយ​ផ្លូវ​លេខ​២៥៣ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ​។​


​សូមបញ្ជាក់​ផងដែរ កន្លងមក​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម នៅ​ចំណុច​កែង​ផ្លូវ​លេខ​២៥៣ ខាងលិច​សាលា​វិទ្យាល័យ​សន្ធរម៉ុក មានការ​ខូចខាត​ជង្ហុក​ធ្វើ​ឲ្យ​បងប្អូន​ពលរដ្ឋ​ធ្វើដំណើរ លំបាក​ក្នុងការ​ធ្វើដំណើរ ជាពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​មាន​ដក់​ទឹក អ្នកធ្វើដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ ពេលខ្លះ​ធ្លាក់ចូល​ជង្ហុក ខ្ទាត​ទឹក​ប្រលាក់​ក៏មាន​ផងដែរ៕

​ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ៧ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា១១ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា២០ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម