Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ដាក់​បញ្ជា​ឲ្យ​នាយទាហាន​ក្រោម​ឳ​វាទ ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់ ក្នុងអំឡុង​ឃោសនា​នេះ

បានផុស

នៅ

ការ​ដាក់​បទបញ្ជា​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ខណៈ​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៥៤៥​នាក់ កាលពី​នា​រសៀល ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​ពិធី​នោះ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើក​ឡើងថា មុខតំណែង ប័ណ្ណសរសើរ លិខិត​សរសើរ ដែល​បងប្អូន​ទទួលបាន​នៅថ្ងៃនេះ គឺ​កើតចេញពី​ការប្រឹងប្រែង​បំពេញការងារ​របស់​បង​ប្អូន​ផ្ទាល់ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេរ​ភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដូច្នេះ បងប្អូន​ត្រូវតែ​ខិតខំ​បន្ត អនុវត្ត​ភារកិច្ច បទបញ្ជា​ទាំងឡាយ ដែល​ថ្នាក់លើ​បានដាក់ចុះ​ឲ្យ​បានល្អ ប្រកបដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​រួមគ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា។

​ជាពិសេស លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​បញ្ជា​ឲ្យ​ខិតខំ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុងអំឡុង​នៃ​ការឃោសនាបោះឆ្នោត ក៏ដូចជា​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម