ព័ត៌មានជាតិ
៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុសម្រេចបានសមិទ្ធផល គួរជាទីមោទនៈ ធ្វើឲ្យខេត្តមួយនេះ ប្រែមុខមាត់កាន់តែល្អប្រសើរឡើង
ព្រះសីហនុ ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ លោក បូរី វង្សសានិតបានឱ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំកន្លងទៅនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ សម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ដោយបានធ្វើឲ្យខេត្តមួយនេះ ប្រែមុខមាត់ថ្មីជាពិសេសបានចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។

លោក ប្រធានមន្ទីរ បានអោយដឹងថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ដោយរាជរដ្ឋាភិបាលបានផ្តោតការវិនិយោគយ៉ាងសំខាន់មកលើភូមិសាស្ត្រខេត្តមួយនេះ តាមរយៈយន្តការគ្រប់វិស័យទាំងអស់ ។ ដូច្នេះការអភិវឌ្ឍផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត គឺសុទ្ធតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាប្រែក្លាយខេត្តដ៏មានសក្តានុពលនេះ ឱ្យមានភាពលេចធ្លោទាំងនៅក្នុងឆាកជាតិនិងអន្តរជាតិ ។

លោកបានបន្តថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗដែលបានដាក់ចេញឱ្យសម្រេចបានតាមការគ្រោងទុក ដោយបានអភិវឌ្ឍន៍ផ្លូវចំនួន៣៧ខ្សែក្នុងក្រុង ដែលមានប្រវែងសរុប៨៤ គីឡូម៉ែត្រ សាងសង់រង្វង់មូលចំនួន៣ទីតាំង សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ទីតាំង ដែលទីតាំងទី៣បាននឹងកំពុងសាងសង់ , សាងសង់ស្ថានីយបូមទឹកកង្វក់ចំនួន៤កន្លែង , អភិវឌ្ឍន៍ផ្លូវចំនួន១០ខ្សែប្រវែងសរុបជិត៦០គីឡូម៉ែត្រ (ផ្លូវ១០ខ្សែក្នុងក្រុងនិងផ្លូវខេត្ត១ខ្សែ ) ស្តារអូរប្រឡាយធម្មជាតិចំនួន៥ខ្សែប្រវែងសរុបជាង ២៧គីឡូម៉ែត្រ ស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ជាដើម។

លោកបញ្ជាក់ថា « លើសពីនេះយើងមានស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ដែលជាស្ថានីយបែបធម្មជាតិ ហើយយើងក៏បានពង្រឹងសមត្ថភាពចម្រោះទឹកកខ្វក់របស់យើងដើម្បីទទួលច្រោះ បានរហូតដល់ប្រហែលជា ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយកាលពីមុននៅពេលដែលយើងមិនទាន់បានបន្ថែមវា ស្ថានីយច្រោះទឹកនេះអាចបានត្រឹមតែ៧,០០០ តែប៉ុណ្ណោះ គឺដោយសារតែកំណើនប្រជាពលរដ្ឋ។

យើងឃើញហើយថា ខេត្តព្រះសីហនុមានការរីកលូតលាស់ខ្លាំងនៅក្នុងអំឡុងពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ។ ដូច្នេះការបញ្ចេញទឹកកខ្វក់នេះក៏មានច្រើនដែរ ។ នៅខេត្តនេះ មានប្រព័ន្ធចម្រោះទឹកកខ្វក់ ១៦ហិកតារបស់ក្រសួងសាធារណការ ហើយនឹងប្រភេទប្រើប្រាស់ជាតិគីមីរបស់គណៈកម្មការឆ្នេរដែលលោកបានសាងសង់រួចហើយ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្ថានីយ៍ទាំងអស់នេះបម្រើឱ្យការច្រោះទឹកកខ្វក់ ដើម្បីធានាថា មិនឱ្យមានទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ហើយក្រៅពីនេះទៀត យើងមានស្ថានីយបូមទឹកកខ្វក់ ដោយទីតាំងខ្លះយើងដឹងហើយថាភូមិសាស្ត្រខេត្តព្រះសីហនុយើងគឺមានភ្នំ ដូច្នេះស្ថានីយយើងមានកន្លែងខ្លះមិនអាចហូរទៅតាមធម្មជាតិបានត្រឹមត្រូវទេ ដូច្នេះយើងត្រូវការមានស្ថានីយបូម ជាក់ស្ដែងយើងមានស្ថានីយបូម៨ទីតាំង ដែលបម្រើការឱ្យការបូមទឹកកខ្វក់ ដើម្បីឆ្ពោះ ទៅអាង១៦ហិកតា ឬក៏ឆ្ពោះ ទៅស្ថានីយបូមទឹកកខ្វក់ដែលយើងបានរៀបចំ»។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះគម្រោងថ្នាក់ ក្រោមជាតិ ក៏សម្រេចបានគម្រោងសាងសង់និងជួស ជុលផ្លូវចំនួន៤៤ខ្សែ ដែលមានប្រវែងសរុប៤៣គីឡូ ម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងជាផ្លូវ DBST ផងដែរ ដែលសមិទ្ធ ផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាន់បន្ថយភាពក្រីក្រ ប្រែក្លាយខេត្តព្រះសីហនុឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នាពេលអនាគត៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ