ព័ត៌មានជាតិ
យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅរកភាពជាអ្នកដឹកនាំ “Girl2 Leader”
ស្វាយរៀង៖ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជាតិ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត បានរៀបចំ យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ “Girl2 Leader” ក្រោមអធិបតីភាពលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាអនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី និងជាឯកអគ្គរាជទូតWPL នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពិធីនោះក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រជាស្ត្រី ក្រុមប្រឹក្សាខេត្តស្ត្រី ប្រធាន-អនុ ប្រធានមន្ទីរ អង្គភាពនានា និងសិស្សានុសិស្សវិទ្យាល័យស្វាយរៀងជានារីវ័យក្មេងជាច្រើនទៀត ដែរប្រារព្ធធ្វើឡើងនៅវិទ្យាល័យស្វាយរៀង។
យុទ្ធនាការនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងរៀបចំសហការដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាមជ្ឈមណ្ឌលសភាអាស៊ី ក្នុងគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រីកាន់តែច្រើនក្នុងកិច្ចការងារនយោបាយ ព្រមទាំងបញ្ជ្រាបចំណេះដឹងពីតួនាទីភារកិច្ចរបស់ស្ត្រីវ័យក្មេងនៅក្នុងកិច្ចការងារសង្គម បញ្ហាប្រឈមផ្សេងៗ របស់ស្ត្រីក្នុងមុខនាទីដឹកនាំ និងរួមគ្នារកដំណោះស្រាយ។

នៅក្នុងយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំពេលនេះបានរំលេចឡើងពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមសង្គមជាតិក្នុងនោះខេត្តស្វាយរៀងមានស្ត្រីចំនួន៤ រូបក្នុងចំណោម ៥រូបដែលជាអ្នកតំណាងរាស្រ្ត។
នៅក្នុងយុទ្ធនាការក៏មានការធ្វើបទបង្ហាញរបស់វាគ្មិន ពីក្រុមអ្នកតំណាងរាស្ត្រក្រុមប្រឹក្សាខេត្តជាស្ត្រី អំពីបទពិសោធដែលពួកគាត់មានការតស៊ូអំណត់តាំងពីនៅរៀនរហូតពួកគាត់ក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នរដ្ឋ និងអ្នកតំណាងរាស្ត្ររហូតពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយការក៏ស៊ូការរៀនសូត្រការលំបាក និងភាពជោគជ័យដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងកិច្ចការងារសង្គមជាតិ។ មានប្រសាសន៍នៅក្នុងយុទ្ធនាការយុវនារីវ័យក្មេងដើម្បីឆ្ពោះទៅរកភាពដឹកនាំ លោកស្រី ឡោកខេង បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សថា ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ចូលរួមនៅក្នុងកិច្ចការងារសង្គមទាំងកិច្ចការងារមនុស្សធម៌ និងកិច្ចការងារនយោបាយ ធ្វើជាគំរូល្អក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ។

ទនឹ្ទមនេះត្រូវចេះពុះពារគ្រប់ឧបសគ្គចំពោះមុខដោយស្មារតីអង់អាចក្លាហានគោរពច្បាប់គោរពវិន័យសាលា ការសាមគ្គីភាពនៅក្នុងសង្គម ការការពារផលប្រយោជន៍រួម ។ ជាមួយគ្នានេះក៏ត្រូវចេះអូសទាញមិត្តភក្កិឱ្យប្រព្រឹត្តតែអំពើល្អដើម្បីឲ្យសង្គមជាតិរបស់យើង មានមានសេចក្តីថ្លៃថ្នូរ ការអភិវឌ្ឍ រីកចម្រើនបានឆាប់រហ័ស៕
ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ