Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រកាស​បិទ​រដូវ​នេសាទ​ទូទាំង​ប្រទេស​រយៈពេល​៤ ខែ ​ចាប់​ពីថ្ងៃទី​ ១ មិថុនា​

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ប្រាប់​ថា ​ការ​បិទ​រដូវ​នេសាទ​នៅទូទាំង​ប្រទេស​នឹងចាប់ផ្តើម​ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ​តទៅដែលមានរយៈពេល៤ខែឆ្នាំ​ដើម្បី​ការពារ​ត្រីមេពូជ​នៅរដូវ​ពងកូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងនៅក្នុងឱកាស​ដឹកនាំក្រុមការងារ​ចុះពិនិត្យស្ថានភាព​ នៃការបំពេញ​ភារកិច្ចរបស់កងកម្លាំង​អន្តរាគមន៍​ថ្នាក់ជាតិប្រចាំការ​នៅទីបញ្ជាការកន្លែង​អភិរក្សជលផល​កំពង់ភ្លុក​ នៃបឹងទន្លេសាប​ ស្ថិត​ក្នុងស្រុកប្រាសាទបាគង​ខេត្តសៀមរាប​កាលពីពេលថ្មីៗនេះ​លោក ណៅ ធួក​ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង​ ដើម្បីទប់ស្កាត់​ និង​បង្រ្កាប​បទល្មើស​នេសាទ​នៅបឹង​ទន្លេសាបបាន​មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ដល់ខែ​កញ្ញាគឺមានរយៈពេល ៤ ខែដែលជារដូវបិទការនេសាទ ព្រោះជាពេលវេលាដែលមច្ឆា ជាតិពងកូន។ ដូច្នេះ រាល់ការធ្វើអាជីវកម្មនេសាទដោយប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទគឺមិនត្រូវអនុញ្ញាតឡើយ។

ប៉ុន្តែយ៉ាងណាក៏ដោយលោក រដ្ឋលេខាធិការបានបន្តថាបើទោះបីជាក្នុងរដូវបិទ​នេសាទនេះមិន​អនុញ្ញាត​ឲ្យប្រើប្រាស់ឧបករណ៍នេសាទសម្រាប់អ្នក​ធ្វើអាជីវកម្មក៏ពិតមែនក៏ប៉ុន្តែ​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែលប្រកប របរនេសាទជាលក្ខណៈគ្រួសារ​មិនត្រូវបានហាមឃាត់ឡើយ​ក្នុងករណីដែលពួកគាត់​ប្រើប្រាស់ឧបករណ៍តាមការកំណត់របស់ក្រសួងកសិកម្មដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លប សាច់មងមានក្រឡា១ហ៊ុនកន្លះឡើងទៅ។

​ជាមួយគ្នានេះ​លោករដ្ឋលេខាធិការបានណែនាំដល់មន្ត្រីជលផល ត្រូវសហការគ្នាលើកផ្លាក​​សញ្ញា​ដាក់​នៅតាមទី​សាធារណៈ​ និងទីប្រជុំជនដោយរាយ​ឈ្មោះ​ឧបករណ៍​នេសាទ​ដែលអាចប្រើបាន​ និង​មិនអាចប្រើបាន​ក្នុងរដូវបិទការនេសាទដើម្បីឱ្យប្រជានេសាទ​បានយល់ដឹងកាន់តែច្បាស់​ចៀសវាង​ការប្រព្រឹត្តបទល្មើសក្នុងរដូវបិទនេសាទនេះ។

​លោករដ្ឋលេខាធិការបានសម្ដែង​នូវក្តីមោទន ភាពផងដែរ​ គឺចាប់តាំងពីពេលដែល​ប្រមុខរាជរដ្ឋា​ភិបាល​បង្កើត​គណៈ​កម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅ​បឹងទន្លេ​សាប​មានរយៈពេល១ខែកន្លងមកនេះករណីបទល្មើសនេសាទមានការថយចុះជាលំដាប់ ពោល​គឺមានតែ ១១ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថាពាក់ព័ន្ធនឹងការបិទរដូវនេសាទនេះដែរខេត្តស្ទឹងត្រែងបានប្រកាសបិទមុនគេដោយបានបិទតាំងពីថ្ងៃទី០១ឧសភារហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៨ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម