Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់ នឹងប្រើកណ្តុរហិតមីនបោសសម្អាត​គ្រាប់មីន និងសំណល់ជាតិផ្ទុះ​នៅខេត្តព្រះវិហារ

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា អង្គភាពស៊ីម៉ាក់ សហការជាមួយអង្គការ APOPO នឹងប្រើកណ្តុរហិតមីន កម្លាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេសធ្វើការ​បោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម កាលពីថ្ងៃទី២៦ឧសភា លោក ហេង រតនា បានបន្តថា គម្រោងបោស​សម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម​ ដោយធ្វើសមាហរណកម្មកម្លាំង​ក្រុមកណ្តុរហិតមីន កម្លាំងងគ្រឿងចក្រ និងក្រុមស្រាវជ្រាវបច្ចេកទេសនេះ មានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្ស៉ិច មានចំនួន ២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក​។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា គម្រោងនេះ ស៊ីម៉ាក់មានផែនការបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានប្រមាណ​៤លានម៉ែត្រការ៉េ​ ស្ថិតក្នុងខេត្តព្រះវិហារ​ និងមានគោលដៅរំដោះស្រុកចំនួន៤​ ឱ្យអស់ការគំរាមកំហែងដោយសារ​គ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលប៊ែលហ្សិកបានសម្រេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការ APOPO និងអង្គភាពស៊ីម៉ាក់សម្រាប់រយ:ពេល៥ឆ្នាំ​ (២០២២-២០២៦)​ ដើម្បីចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាល​ដើម្បីសំរេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥​ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដី​សង្ស័យមានផលប៉ះពាល់ដោយ​សារមីនគ្រាប់បែកចង្កោម និងសំណល់​ជាតិផ្ទុះពីសង្គ្រាម​ប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គី ឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់​ខ្ពស់​ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះ​ពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីសង្ស័យមានផលប៉ះ​ពាល់ដោយសារមីនគ្រាប់បែក​ចង្កោមនិងសំណល់​ជាតិ​ផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េនេះគ្រោងនឹងត្រូវការថវិកាប្រមាណជាង៤០០​លានដុល្លារសម្រាប់​បោសម្អាតរយៈពេលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៥ខាងមុខ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥២ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម