Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល កែសម្រួលដីតំបន់ទន្លេសាប ជិត ២ ម៉ឺនហិកតា ជូនពលរដ្ឋ ១,២៥ ម៉ឺន គ្រួសារ

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងសារពិសេស ស្ដីពី បឹងទន្លេសាប ថ្ងៃទី២៧ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទាក់ទងនឹងការអភិរក្ស និងការរៀបចំទ្រទ្រង់សម្រាប់ប្រជាកសិករ រដ្ឋាភិបាលគិតគូរ កត្តា២ ទី១ គឺការអភិរក្ស ទី២ ក៏ត្រូវគិតប្រជាពលរដ្ឋដែលរស់តំបន់នោះ។ ក្នុងន័យនេះ រដ្ឋាភិបាល កែសម្រួលដីតំបន់ទន្លេសាប ជូនប្រជាពលរដ្ឋ និងកែសម្រួលពីតំបន់៣ ទៅតំបន់២ ចំនួន ១៩ ៨៨២ ហិកតា ជូនពលរដ្ឋ ១២ ៥៥៣ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចេញបញ្ជាដល់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ប្រធាន​គណៈកម្មការ​សូ​រិ​យោ​ដី ថ្នាក់ជាតិ រួមទាំងខេត្តជុំវិញបឹងទន្លេសាប ធ្វើការកែសម្រួល ដោយកែតម្រូវព្រំប្រទល់តំបន់៣ និងតំបន់២ ចំនួន៣ខេត្ត៖

ទី១ ខេត្តកំពង់ធំ សម្រួលផ្ទៃដីចំនួន ១ម៉ឺន ១៤ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ៩ ១៤៤ គ្រួសារ និងកែសម្រួលផ្ទៃដី ទំហំ ៦៣៦៥ ហិកតា ស្មើ ២ ០២៥ ក្បាលដី ចេញពីតំបន់៣ ចូលតំបន់២នៃទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ១ ៧៤៩ គ្រួសារ។

ទី២ នៅខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃដី ៥៥ហិកតា ចេញពីតំបន់៣ ចូលមកតំបន់២នៃទន្លេសាប ជូនប្រជាពលរដ្ឋ ២២គ្រួសារ។

និងទី៣ ខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី ៣ ៤៤៨ ហិកតា ចេញពីតំបន់៣ ចូលមកតំបន់២នៃទន្លេសាប ជូនប្រជាពលរដ្ឋ ១ ៦៣៨ គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីម្សិលមិញសម្ដេច បានចេញបទបញ្ជាឱ្យ លោក ជា សុផារ៉ា បន្តការពិនិត្យតទៅទៀត ដោយមានគោលការណ៍២ មកថ្លឹងថ្លែង ទី១ រវាងទន្លេសាបដែលត្រូវអភិរក្ស ទី២ គិតដល់កត្តាមួយចំនួន ទាក់ទងកត្តាប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

គួរបញ្ជាក់ថា ខេត្តចំនួន៦ ស្ថិននៅព័ទ្ធជុំវិញបឹងទន្លេសាប ដែលមានដូចជា កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ កន្លងមកសម្ដេចបានចេញបទបញ្ជាទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃលិចទឹកនៃបឹងទន្លេសាប។ រដ្ឋាភិបាលបានបែងចែកទន្លេសាបជា៣ តំបន់ តំបន់ទី១ ជាតំបន់រស់របស់ប្រជាជនដែលអាចរស់នៅ និងចុះបញ្ជីដីធ្លី ផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ទី២ ជាតំបន់នៅចន្លោះ តំបន់១ និងតំបន់២ អនុញ្ញាតប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក តំបន់ទី៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ការពារ ហាមឃាត់ការទន្ទ្រានដាច់ខាត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម