ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឱ្យសិក្សាបូមស្ដារដីល្បាប់ចេញពីបឹងទន្លេសាបដើម្បីអភិរក្សពូជត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែឧសភានេះបានថ្លែងស្នើឱ្យអាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក និងក្រសួងកសិកម្ម សិក្សាទីតាំងបូមស្ដារបឹងទន្លេសាប ខណៈដីល្បាប់ និងស្លឹកឈើ បានហូរចូលទៅក្នុងបឹងទន្លេសាបជារៀងរាល់ឆ្នាំធ្វើឱ្យទន្លេសាបកាន់តែគោករាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការគោករាក់ដោយដីល្បាប់ ធ្វើឱ្យកម្ដៅទឹកកើនឡើង ដែលជាបញ្ហាដល់ការអភិរក្សពូជន៍ត្រី។ ហើយដើម្បីធានាថា តើយើងរក្សាពូជត្រីបែបណានៅក្នុងបឹងទន្លេសាបចាំបាច់ត្រូវកំណត់ទីតាំង ដើម្បីយើងរកទុនសម្រាប់ជួយទៅលើការបូមស្ដារនៅក្នុងតំបន់នោះឱ្យមានជម្រៅទឹកជ្រៅ ហើយធានាថា នៅក្នុងរដូវប្រាំង ត្រីអាចមានលទ្ធភាពចូលទៅក្នុងតំបន់នោះសម្រាប់ការរស់រាន។

សម្ដេចតេជោណែនាំសំដៅដល់ក្រសួងកសិកម្មជាពិសេសត្រូវដឹងថា តើតំបន់ណាដែលត្រូវអភិរក្សពូជត្រី ហើយចាំបាច់ត្រូវបូមស្ដារ ក្នុងជម្រៅប៉ុន្មានម៉ែត្រ និងទំហំប៉ុន្មានហិកតា ដោយត្រូវលើកក្នុងគម្រោងដើម្បីដាក់ចូលទៅក្នុងថវិការជាតិ សម្រាប់ការបូមស្ដារ ឬក្រសួងប្រគល់កិច្ចការនេះទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកធ្វើ។
សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំថា ពេលបូមស្ដារដីល្បាប់ក្នុងបឹងទន្លេសាបបានហើយនោះ អាចយកទៅធ្វើជាជី ឬយ៉ាងណានោះ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ព្រោះដីបឹងទន្លេសាប គឺជាដីល្បាប់ដែលមានជីជាតិ។ ម្យ៉ាងទៀត ក៏អាចសហការជាមួយវិស័យឯកជន សិក្សាកែច្នៃដីល្បាប់នេះ យកមកធ្វើជាជីធម្មជាតិសម្រាប់បង្កបង្កើនផល ក្នុងវិស័យកសិកម្ម៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង