ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសកែសម្រួលព្រំប្រទល់តំបន់ ៣ និងតំបន់ ២ ជុំវិញបឹងទន្លេសាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែឧសភានេះ បានចេញសេចក្តីថ្លែងសារពិសេស ជូនបងប្អូនជនរួមជាតិ ស្តីពី «បឹងទន្លេសាប»។ នៅក្នុងសេចក្ដីថ្លែងសារពិសេសនាព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីពេលកន្លងទៅ សម្ដេចបានចេញបទបញ្ជាឲ្យធ្វើការបង្ក្រាប និងទប់ស្កាត់ការកាប់ទន្ទ្រានយកព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅពេលនេះទាក់ទងនឹងការអភិរក្ស និងការរៀបចំការទ្រទ្រង់ សម្រាប់ប្រជាកសិករ នៅជុំវិញបឹងទន្លេសាប គឺរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរអំពីកត្តា ២។ កត្តាទីមួយ គឺកត្តាអភិរក្សចំពោះបឹងទន្លេសាប ដែលចាំបាច់ត្រូវតែមានការការពារ ដើម្បីជីវិតរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ កត្តាទីពីរ គឺត្រូវគិតអំពីប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។
ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចេញបញ្ជាឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប ធ្វើការកែសម្រួលព្រំប្រទល់តំបន់ ៣ និងតំបន់ ២ ដែលមានការសម្រេចរួចទៅហើយ គឺមានខេត្តកំពង់ធំ សម្រួលផ្ទៃដីចំនួន ១០០,១៤ហិកតា ចេញពីតំបន់ ២ បញ្ចូលមកតំបន់ ១ នៃតំបន់ទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ៩,១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ ៦, ៣៦៥ហិកតា ស្មើនឹង ២,០២៥ក្បាលដី ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ១, ៧៤៩គ្រួសារ នៅខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ក៏កែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា និង ១៦អារ ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ២២គ្រួសារ និងខេត្តពោធិ៍សាត់ ផ្ទៃសម្រួលផ្ទៃដី ៣, ៤៤៨ហិកតា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ១,៦៥៨គ្រួសារ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តទៀតថា កាលពីថ្ងៃម្សិលមិញនេះ សម្ដេចបានដាក់ចេញបទបញ្ជា ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តការពិនិត្យបន្តទៅទៀត។ ការពិនិត្យនោះ គឺផ្អែកទៅលើគោលការណ៍ចំនួន ៣ សំខាន់ ដែលគោលការណ៍ទីមួយ គឺការពិនិត្យពិចារណាដោយផ្អែកលើស្ថានភាពជាក់ស្ដែង នៃភាពភូមិសាស្រ្ដនីមួយៗ ក្នុងកាត់ឆ្វៀលចេញពីតំបន់ ២ ឬតំបន់ ៣ សម្រាប់ទីតាំង ដែលមានប្រជាជនរស់នៅជាក់ស្ដែង កើតជាភូមិករ ជាឃុំ ជាស្រុក មានទីវត្តអារាម ហើយភូមិករខ្លះ គឺកើតមានតាំងពីយូរយារណាស់មកហើយ។
បញ្ហានេះត្រូវតែមានការគិត ហើយមិនត្រូវមានការងាប់ក្រឡា ទោះបីជាស្ថិតនៅតំបន់ ៣ ឬនៅតំបន់ ២។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ តាំងពីមុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់ ១ តំបន់ ២ តំបន់ ៣ ទៅទៀត។ គោលការណ៍ទីពីរ គឺត្រូវកែសម្រួលព្រំប្រទល់ តំបន់ ២ និងតំបន់ ៣ ឡើងវិញ ដោយផ្អែកលើការជាក់ស្ដែង ជាពិសេសផ្ទៃដីដែលចាំបាច់ និងសមហេតុផល សម្រាប់ការពារតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ក្នុងស្ថានភាពថ្មីដែលផ្ទៃបឹងមានការគោករាក់ ហើយប្រជានជនធ្លាប់បង្កបង្កើនផល។
គោលការណ៍ទីបី គឺស្នើឲ្យអាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក ជាមួយក្រសួងកសិកម្ម ក៏ដូចអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបទាំង ៦ ដោយត្រូវពិនិត្យមើលថាតើ កន្លែងណាខ្លះដែលចាំបាច់ត្រូវបូមស្ដារ ព្រោះឥឡូវនេះរៀងរាល់ឆ្នាំដីល្បាប់ហូរចូលទៅ ជាមួយនឹងការធ្លាក់ចុះនៃស្លឹកឈើ ធ្វើឲ្យបឹងទន្លេសាបពីមួយថ្ងៃទៅមួយថ្ងៃ មានការរាក់បន្តិចម្ដងៗ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ