ព័ត៌មានជាតិ
មន្ត្រីជាប់កិច្ចសន្យាម្នាក់ធ្វើអត្តឃាតលោតទឹក តែមិនសម្រេច
បុរសម្នាក់ បានលោតទឹកពីលើស្ពានជ្រោយចង្វា ប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥នាទី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូឡើងស្ពានជ្រោយចង្វា ពីលិចទៅកើត លុះដល់កណ្ដាលស្ពាន បានឈប់ម៉ូតូ ដោយបន្សល់ទុកអាវពន្លឺមួយនៅលើម៉ូតូ រួចក៏លោតទឹកសម្លាប់ខ្លួនពីលើស្ពាន ចូលទៅក្នុងទន្លេ តែភ្លាមៗនោះក៏ផ្អើលដល់ប្រជានេសាទ ចេញទូកទៅជួយសង្គ្រោះទាន់ពេល។

សមត្ថកិច្ច រកឃើញកាតមួយសន្លឹកមានឈ្មោះ នុត ចាន់ឌឿន អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ស្នាក់នៅផ្ទះ៣១អឺ០ហ្សិត ផ្លូវ២៤៧ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BV 0052។


ជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅសួរនាំ មុនប្រគល់ឱ្យក្រុមគ្រួសារយកត្រឡប់ទៅផ្ទះវិញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ