Connect with us

ព័ត៌មានជាតិ

​មន្ត្រី​ជាប់​កិច្ចសន្យា​ម្នាក់​ធ្វើ​អត្តឃាត​លោត​ទឹក តែ​មិន​សម្រេច

បានផុស

នៅ

​​បុរស​ម្នាក់ បាន​លោត​ទឹក​ពីលើ​ស្ពាន​ជ្រោយ​ចង្វា ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង១២ និង៥នាទី ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២០ ​​​។

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បានឱ្យដឹងថា នៅ​មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូ​ឡើង​ស្ពាន​ជ្រោយ​ចង្វា ពីលិចទៅកើត លុះដល់​​កណ្ដាល​ស្ពាន បានឈប់ម៉ូតូ ដោយបន្សល់ទុ​កអាវ​ពន្លឺ​មួយនៅលើម៉ូតូ រួចក៏លោតទឹកសម្លាប់​ខ្លួនពីលើ​ស្ពាន ចូលទៅក្នុងទន្លេ តែភ្លាមៗនោះក៏​ផ្អើ​លដល់ប្រជា​នេសាទ ​ចេញទូកទៅជួយសង្គ្រោះទាន់ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច រកឃើញកាតមួយសន្លឹកមានឈ្មោះ នុត ចាន់ឌឿន អាយុ៣៣ឆ្នាំ ជា​មន្ត្រីជាប់​កិច្ច​សន្យា​នៃ​មន្ទីរ​​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ​ស្នាក់នៅផ្ទះ៣១អឺ០ហ្សិត ផ្លូវ២៤៧ ភូមិ១៥​ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជ​ធា​នី​​ភ្នំពេញ និង​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់​ស្លាក​លេខ ​ភ្នំពេញ1BV 0052។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅសួរនាំ មុនប្រគល់ឱ្យក្រុមគ្រួសារយកត្រឡប់ទៅផ្ទះវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម