ព័ត៌មានជាតិ
ដេត ម៉ាលីណា៖ ការជាមួយឧកញ៉ាឌួង ឆាយ ១០ ឆ្នាំមុនមិនមែនមកពីសម្លឹងឃើញទ្រព្យនោះទេ
ក្រោយប្រកាសលែងលះជាមួយឧកញ៉ាឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា បានជម្រះការចោទប្រកាន់ថា ការរៀបអាពាហ៍ពិពាហ៍របស់នាងជាង ១០ ឆ្នាំនេះ កើតឡើងដោយសារសម្លឹងឃើញទ្រព្យសម្បត្តិស្វាមី។
ស្រ្តីកូន ៣ ដែលប្រកាសលែងប្តីជាត្រកូលអភិជនបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបានមកដល់សព្វថ្ងៃនេះ កើតចេញពីកម្លាំងញើសឈាមដែលនាងខំរកពីបាតដៃទទេ មិនមានចំណែកណាមួយពីគ្រួសារខាងប្តីនោះទេ។

អ្នកនាងប្រាប់បន្តថា អ្នននាងរៀបការជាមួយឧកញ៉ាឌួង ឆាយ តាំងពីមិនទាន់មានងារជាឧកញ៉ាមកម៉្លេះ។ ការបែងគ្នាពេលនេះ ក៏មិនមែនមកពីមានអ្នកទី ៣ ឬរឿងទ្រព្យសម្បត្តិអីដែរ។
អ្នកនាងដេត ម៉ាលីណា លើកមូលហេតុឈានទៅកាត់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយឧកញ៉ាឌួង ឆាយ ដោយសារអ្នកនាងឆ្អែតទៅនឹងទង្វើ និងភាពមិនស្មោះត្រង់ដែលអ្នកនាងមិនអាចស៊ូទ្រាំបានតទៅទៀត។ អ្នកនាងបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់នាងជាង ១៣ ឆ្នាំនេះ គឺមានតែទឹកភ្នែក និងសម្ពាធផ្លូវចិត្តតែប៉ុណ្ណោះ។
យ៉ាងណាមិញ ការសម្រេចចិត្តបែកគ្នានេះគឺបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាទាំងសងខាង។ អ្នកនាងស្នើឲ្យមហាជនឈប់សួរនាំរឿងរបស់អ្នកនាងនិងឧកញ៉ាឌួង ឆាយ គឺលែងពាក់ព័ន្ធអីទៀតហើយ។ ទំនាក់ទំនងជាមួយគ្នានៅពេលនេះ គឺត្រឹមតែជាឪពុកកូនទាំង ៣ របស់នាង មិនមែនជាស្វាមីដូចមុនទេ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ