ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្ទុះឡើងនូវសង្រ្គាមនៅអ៊ុយក្រែន បានបង្កឲ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការផ្ទុះឡើងនូវសង្រ្គាមនៅប្រទេសអ៊ុយក្រែន បានបង្កឲ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់។
ការលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពេលអញ្ជើញថ្លែងសុន្ទរកថា សន្និសីទអន្តរជាតិលើកទី ២៧ ស្តីពី អនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នពិភពលោកទាំងមូល បាននិងកំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន។ ជាក់ស្ដែង ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយទៅវិញក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់ ក៏ការងើបចេញពីវិបត្តិនេះទាំងអស់គ្នា នៅតែជាក្ដីស្រមៃមួយនៅឡើយ ហើយវិបត្តិនេះក៏នាំមកនូវគម្លាតកាន់តែធំឡើង រវាងប្រទេអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ខណៈដែលប្រទេសជាច្រើន រួមទាំងកម្ពុជា បានចាប់ផ្ដើមបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ យើងសង្កេតឃើញថា នៅមានបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន កំពុងបន្តជួបប្រទះនូវការឆ្លងរាលដាល ក៏ដូចជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំង និងធនធានចាំបាច់នានា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយប្រទេសខ្លះទៀត ក៏បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច និងចលាចលសង្គម។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្របពេលជាមួយគ្នានេះដែរ ការផ្ទុះឡើងនូវសង្រ្គាមនៅអ៊ុយក្រែន ក៏បានបង្កឲ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និងអាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាប៉ាន់ប្រមាណបានថែមទៀត ជាពិសេសបច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនេះ សង្រ្គាមនេះ បានបង្ហាញយ៉ាងប្រចក្ស ពីការវិលត្រឡប់មកវិញ នូវការប្រកួតប្រជែងយ៉ាងស្រួលស្រាល់ រវាងប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងធ្វើឲ្យពិភពលោក ឈានចូលរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្រ្ដនយោបាយ និងធ្វើឲ្យរដ្ឋតូចៗ ត្រូវបានបង្ខំឲ្យជ្រើសរើសរវាងមហាអំណាចពាក់ព័ន្ធ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើឡើងទៀតថា «ជាការពិត ការណ៍នឹងបង្កើតនូវផលវិបាកជាច្រើន សម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង»។
ជាមួយនឹងការប្រឈម នឹងបញ្ហាភូមិសាស្រ្ដនយោបាយក្នុងតំបន់ និងជាសកល អាស៊ីក៏មានភាពចាំបាច់ ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដល់ការដោះស្រាយបញ្ហាផ្សេងៗទៀតផងដែរ ដូចជា៖ តម្រូវការក្នុងការបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ការដោះស្រាយនូវផលប៉ះពាល់ដែលបន្សល់ (Scarring Effects) ពីជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ការចាប់យកកាលានុវត្តភាព ពីឌីជីថលូបនីយកម្មជាដើម ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចតំបន់ ឲ្យងើបឡើងវិញប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេសបន្តធានាបាននូវតួនាទីរបស់អាស៊ី ជាមជ្ឈមណ្ឌលនៃកំណើនរបស់សកលលោក៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ