ព័ត៌មានជាតិ
ពលរដ្ឋមានជីវភាពខ្វះខាត៥២គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា
ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៥២គ្រួសារ។

កាលពីពេលថ្មីៗនេះ លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការ អនុសាខា ក ក្រ ក ស្រុក និងមានការចូលរួមពីយុវជន ស.ស.យ.ក ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ទៅចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥២គ្រួសារ ក្នុងគោលដៅឃុំចំនួនពីរ គឺឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនេះដែរ លោក ឡោ ស៊ុនជាង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក ក្រ ក ខេត្តប៉ៃលិន ជាពិសេសមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លើសពីនេះទៀត លោកប្រធាន ក៏បានធ្វើការផ្សព្វផ្សាយជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យយល់ដឹងអំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងបរិបទសហគមន៍ ២៨ វិច្ឆិកា ២០២០។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលអនុសាខាចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ៣ដប សៀង១ដប ផ្អក១កែវ និងថវិកា ១០ ០០០ រៀល(ដប់ពាន់រៀលគត់) ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី