ព័ត៌មានជាតិ
មន្រ្តីជំនាញ ដោះស្រាយបញ្ហាទឹកជន់លិចផ្លូវជាតិ ៤៨ នៅស្រុកមណ្ឌលសីមា
មន្រ្តីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា បានចុះដោះស្រាយកែសម្រួលរំដោះទឹក ដែលដក់ជន់លិចលើកំណាត់ផ្លូវជាតិលេខ ៤៨ ចំនួន ៣កន្លែង រួចរាល់ហើយ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ២៧ ខែឧសភា ថា ក្រុមមន្រ្តីជំនាញរបស់លោក បានដាក់គ្រឿងចក្រឈូសឆាយ កែសម្រួលរំដោះទឹកជន់លើផ្លូវជាតិលេខ ៤៨ ត្រូវចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសខេត្ត មុខវត្តនាងកុង និងមុខប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍រួចរាល់ហើយ កាលពីថ្ងៃទី ២៦ ខែឧសភា ដើម្បីបញ្ចៀសការបន្តជន់លិចដោយសារតែបរិមាណទឹករដូវវស្សា។

បើតាមលោក អន ដាវុធ ព្រោះស្ថានភាពចំណីថ្នល់គ្មានប្រព័ន្ធប្រឡាយរំដោះទឹក ក្រុមការងារជំនាញ សម្រេចចិត្តចោះកាយផ្តាច់ឃឿនសួនច្បារកណ្តាល ក្នុងគោលបំណងបង្ហូរទឹកទៅទីតាំង ដែលមានជម្រៅទាបជាងថ្នល់និង ខ្លះកន្លែងទៀត ស្នើសុំម្ចាស់ដីជីកជាប្រឡាយបង្ហូរទឹក ទៅតាមប្រឡាយធម្មជាតិ ជាបណ្តោះអាសន្នសិន។

មន្រ្តីជំនាញ អះអាងដែរថា កាលដែលនាំឲ្យមានការដក់ទឹកលិច នៅចំណុចទាំង ៣ខាងលើនេះ ព្រោះតែពលរដ្ឋម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មមួយចំនួន បានចាក់ដីខ្ពស់ជាងចំណីផ្លូវ ទើបបណ្តាលឲ្យមានការជន់លិចយ៉ាងដូច្នេះ។
ទឹកជន់ដក់លើផ្លូវជាតិលេខ ៤៨ ចំនួន ៣ ក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមានេះ កន្លងទៅត្រូវបានប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ លើកឡើងថា វាបានបង្កការរំខានដល់ការធ្វើដំណើរទៅមក បាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពបរិស្ថាន និងគុណភាពថ្នល់ជាដើម។

ប្រជាពលរដ្ឋបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះទេ ពួកគាត់តែងសង្កេតឃើញបញ្ហាគ្រោះថ្នាក់រអិលដួលតែងកើតជាញឹកញាប់ផងដែរ ដោយសំណូមរពរដល់អាជ្ញាធរ និងមន្រ្តីជំនាញចុះដោះស្រាយជាបន្ទាន់ គ្រាមានរថយន្តធំតូចធ្វើដំណើរដឹកទំនិញ និងមានអ្នកទេសចរឆ្លងកាត់រៀងរាល់ថ្ងៃ។

ក្រោយពីបណ្តាញសារព័ត៌មាន ជាច្រើនផ្សព្វផ្សាយករណីទឹកដក់ផ្លូវខាងលើនេះ កាលពីថ្ងៃទី ២៣ ខែឧសភា គេឃើញលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បើកកិច្ចពិភាក្សាកំណត់ដីសាធារណៈរបស់រដ្ឋ ដីរក្សាទុកសម្រាប់ចំណីផ្លូវសាធារណ នៅក្នុងផែនទីចុះជាប្រព័ន្ធដី ភូមិ ១ ភូមិ ២ ភូមិ ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា៕
អត្ថបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


