ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើឱ្យបារាំងនាំចូលផលិតផលកម្ពុជាទៅទីផ្សារបារាំង និងអឺរ៉ុបឱ្យកាន់តែច្រើនថែមទៀត
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យបារាំងផ្តល់ឱកាសឲ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែច្រើនឡើងថែមទៀត ពិសេសអង្ករ ខណៈការនាំចេញផលិតផលមួយចំនួនធ្លាក់ចុះបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន។ ការស្នើសុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកJacques PELLET ឯកអគ្គរដ្ឋទូតបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនឯកអគ្គរដ្ឋទូតថា ស្ថានភាពជារួមនៃការអភិវឌ្ឍវិស័យកសិកម្មមុនពេលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាបានជួបបញ្ហាវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ជាពិសេសផលិតផលកសិកម្មសំខាន់ៗដែលមានសក្តានុពល ហើយដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាផលិតផលមានអាទិភាពសម្រាប់ធ្វើការនាំចេញ។ លោករដ្ឋមន្ត្រីក៏បានលើកយកបញ្ហាប្រឈមសំខាន់ៗ ដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យកសិកម្ម ទាក់ទងទៅនឹងការនាំចេញផលិតផលមួយចំនួនត្រូវបានធ្លាក់ចុះ ដែលបញ្ហានេះបណ្តាលមកពី វិបត្តិជំងឺឆ្លងសកលកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែនធ្វើឱ្យតម្លៃប្រេងសាំង និងតម្លៃដឹកជញ្ជូនត្រូវបានកើនឡើងទាំងក្នុងស្រុក និងអន្តរជាតិ។

យោងលើស្ថានភាពបច្ចុប្បន្ន លោករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋាភិបាលបារាំងតាមរយ: ឯកអគ្គរដ្ឋទូតថ្មីផ្តល់ឱកាសឲ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែច្រើនឡើងថែមទៀត ពិសេសអង្ករ។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេស លើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមានក្តីសង្ឃឹមថា ភាគីបារាំងនឹងជួយជាធនធានថវិកា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល ហើយនឹងការវារីវប្បកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។ លោក Jacques PELLET បានមានប្រសាសន៍ថា លោកនឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ