Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជាង​ ៦០០ ហិកតា​ ក្នុង​ខេត្តត្បូងឃ្មុំ​ និង​បន្ទាយមានជ័យ​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ​ខេត្តបន្ទាយមានជ័យ​ និងខេត្តត្បូង​ឃ្មុំបានជួប​ប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ ៦ ០១៦ ​ហិកតា និងខូចខាតចំនួន ៣ ៥១៣ ហិកតាដោយសារ​តំបន់មួយចំនួនលិចទឹក និងជោកជាំពេក​មិន​អាចភ្ជួររាស់កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងសារាចរណនាំ​ ស្តីពីការថែទាំសូ្រវរដូវវសឆ្នាំ​២០២២ របស់ក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ​ចុះថ្ងៃទី ២៧ ឧសភា​បានឱ្យដឹងថា នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀង​បានចាប់ផ្ដើម​ងធ្លាក់លឿនជាងឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយ​ផលដល់ការដាំដុះ​ដំណាំស្រូវដើមរដូវ។

ក្រសួងបានបន្តថាជាក់ស្តែងគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩%នៃផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣​ហិកតា ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ កតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។

ក្រសួងបានបន្តទៀតថាប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុង រយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣ ៥១៣ហិកតា ក្នុងនោះខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤.៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីដូចនាគចំនូន ១.១៣៣ហិកតា។

យ៉ាងណាក៏ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញវិធានការចាំបាច់និងបន្ទាន់ចំនួន៤ចំណុចសម្រាប់អនុវត្តថែទាំស្រូវនៅរដូវវស្សាឆ្នាំ២០២២នេះដើម្បីធានាបាននូវសន្តិសុខស្បៀងនិងលទ្ធផលនៃការងារបង្កបង្កើនផលសម្រេច​បានល្អប្រសើរ ទៅតាមផែនការគ្រោងទុក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម