ព័ត៌មានជាតិ
សាឡង់ចម្លងពីកោះនរាឆ្ពោះទៅកោះពេជ្រ មមាញឹកខ្លាំង និងជាផ្នែកមួយជួយកាត់ បន្ថយកកស្ទះលើដងផ្លូវ
ពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ មួយចំនួនធំបានងាកមកធ្វើដំណើរតាមផ្លូវទឹកចូលរាជធានីភ្នំពេញ តាមរយៈសាឡង់ពីកោះនរា ឆ្ពោះមកកោះពេជ្រ ដែលការធ្វើដំណើរតាមផ្លូវទឹកនេះ បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវជាពិសេសនៅតំបន់ផ្សារច្បារអំពៅ ដែលជារៀងរាល់ថ្ងៃ មានការកកស្ទះជាប្រចាំ។

លោក អ៊ុង រ៉ូន ចៅសង្កាត់រងទី១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៨ខែឧសភា នេះថា សកម្មភាពចម្លងអ្នកដំណើចេញពីកោះនរាឆ្ពោះទៅកោះពេជ្រគឺមានសភាពមមាញឹកខ្លាំង ជាពិសេសគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ ដែលក្នុងចំណោមអ្នកធ្វើដំណើរ ភាគច្រើន ជាមន្រ្តីរាជការ។
ចំពោះតម្លៃសំបុត្រឆ្លងសាឡាងខាងលើនេះ សម្រាប់រថយន្តមានតម្លៃ ៦ ០០០រៀល ចំណែកម៉ូតូ១គ្រឿង តម្លៃ៥០០រៀល និងមនុស្សម្នាក់ ៥០០រៀល។ ដំណើការឆ្លងគឺចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៧និង៤០នាទីយប់៕ នរា




-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង