Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរពេទ្យព្រះអង្គឌួងអំពាវនាវដល់អាណាព្យាបាលកុមារមានបញ្ហាភ្នែកប្រញាប់មកព្យាបាល

បានផុស

នៅ

ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានអំពាវនាវដល់មាតាបិតាអាណាព្យាបាល ដែលមានកូនចៅមានបញ្ហាភ្នែក ត្រូវរួសរាន់នាំមកពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយភាពពិការភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅ​រសៀលថ្ងៃទី២៨ឧសភានេះថា មន្ទីរពេទ្យទើបតែបង្កើតបន្ទប់ព្យាបាលជំងឺភ្នែកកុមារដែលមានគ្រូពេទ្យឯក​ទេសខ្ពស់ផ្នែកកុមារ និងមានបំពាក់ឧបករណ៍ទំនើបៗ ដែលអាចជួយក្នុងការរុករករបកគំហើញបានទាន់ពេលវេលា។

លោកសាស្ត្រាចារ្យបានបន្តថា«នៅពេលដែលយើងរកឃើញរបកគំហើញបានទាន់ពេលនោះ វានឹងអាចកាត់បន្ថយនូវពិការភាពរបស់កុមារបានច្រើនផដែរ ខណៈបច្ចុប្បន្នក្នុង១ថ្ងៃគិតជាមធ្យមមានកុមារប្រហែល២០ភាគរយ ក្នុងចំណោមអ្នកមានបញ្ហាភ្នែក៣០០ទៅ៣៥០នាក់ មកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង»។

ជាមួយគ្នានេះ លោកស្រី វេជ្ជបណ្ឌិត កូសម៉ា ឯកទេសផ្នែកជំងឺភ្នែកកុមារនៅមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា កុមារដែលមកពិគ្រោះនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងភាគច្រើនមានជំងឺកំហុសកំណុំ បន្ទាប់មកជំងឺភ្នែកខ្ជិល ជំងឺភ្នែកស្រលៀង ជំងឺឡើងបាយពីកំណើត ភាពមិនធម្មតាពីកំណើត និងពិនិត្យភ្នែកចំពោះក្មេងកើតមិនគ្រប់ខែ និង

 ជំងឺផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ លូ លីឃាង បានថ្លែងអំណរគុណចំពោះអង្គការ សាយ ហ្វ អល ដែលបានផ្តល់សម្ភារបរិក្ខាវេជ្ជសាស្រ្តទំនើបៗនិងទាន់សម័យ ដល់មន្ទីរពេទ្យសម្រាប់ពិនិត្យនិងព្យាបាលជំងឺភ្នែកជូនអ្នកជំងឺពិសេសសម្រាប់ជំងឺភ្នែកកុមារប្រកប ដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម