Connect with us

ព័ត៌មានជាតិ

ខាត់ សុឃីម ស្កាត់ទៅសួរសុខទុក្ខវីរ:សិល្បករ​ចាប៉ីដងវែងលោកតា គង់ ណៃ

បានផុស

នៅ

ភ្នំពេញ:បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលនៅមន្ទីពេទ្យរបស់វិរ:សិល្ប ករចាប៉ីដងវែងលោកតា គង់ ណៃ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានចំណាយពេលផ្ទាល់ខ្លួនទៅសួរសុខទុក្ខដល់មន្ទីពេទ្យរុស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថាកាលពីអំឡុងដើមខែឧសភាឆ្នាំ២០២២កន្លងទៅ អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើល ដោយសម្តែងការព្រួយបារម្ភគ្រប់គ្នាក្រោយទទួលបានដំណឹងថា វីរៈសិល្បករជើងចាស់ដ៏ល្បីល្បាញគឺលោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃងបានធ្លាក់ខ្លួនឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យ៉ាងណាមិញបន្ទាប់ពីលោកតា គង់ ណៃ ចូលសម្រាកព្យាបាលមានរយៈពេលប្រមាណជាងកន្លះខែកន្លងទៅ គឺស្ថានភាពជំងឺរបស់គារ់ហាក់មានភាពធូស្រាលច្រើន ខណ:គេក៏សង្កេតឃើញមានបងប្អូនសាច់ញាតិនិងអ្នកសិល្បៈ​មួយចំនួនបានទៅសួរសុខទុក្ខលោកតាផ្ទាល់នៅមន្ទីរពេទ្យផងដែរ។ ជាក់ស្តែងពេលនេះតារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានទៅសួរសុខទុក្ខលោកតាដោយផ្ទាល់នៅមន្ទីពេទ្យរុស្សី។

អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពភ្ជាប់នឹងខ្លឹមសារដូច្នេះថា«ថ្ងៃនេះនាងខ្ញុំនឹងប្អូន វ៉ាន់ថាន បានមកសួរសុខទុក្ខលោកតា គង់ណៃ ដែលលោកតា មកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យរុស្សី សូមជូនពរលោកតាឆាប់ជាសះស្បើយ»។

តាមរយ:នេះដែរញេឃើញមានមហាជនជាច្រើនបានផ្ញើសារជួនពរលោកតា គង់ ណៃ ឆាប់ជាសះស្បើយបានត្រឡប់ទៅផ្ទះវិញផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣៦ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម