ព័ត៌មានជាតិ
វេទិកានិពន្ធនាយក ចាត់ទុកវិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាវេទិកានិពន្ធនាយកលើកទី១៧ ដែលក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំឡើង ដើម្បីជួបជុំនិពន្ធនាយក នៅតាមអង្គភាពសារព័ត៌មានមួយចំនួន ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនដែលបានកើតឡើងរយៈពេលមួយឆ្នាំកន្កងមក ហើយការជួបគ្នាសម្រាប់ឆ្នាំនេះ ក្រោមប្រធានបទស្តីពី “តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ”។
នៅក្នុងសេចក្តីថ្លែងការណ៏រួម ដែលត្រូវបានផ្សព្វផ្សាយនារសៀលនេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) ចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនសម្រាប់ប្រឈមមុខនៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។ ជាមួយគ្នានោះ និពន្ធនាយកសារព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ ដែលមានចំនួន៥៦នាក់ មកពី៣១ស្ថាប័ន បានកោតសរសើរ ដោយស្មោះចំពោះអ្នកសារព័ត៌មានស្ថាប័ន និងសមាគមសារព័ត៌មាន គ្រប់រូបដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបាន យ៉ាងល្អក្នុងដំណាក់កាលកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ និងត្រូវលះបង់សុវត្ថិភាព ផ្ទាល់ខ្លួនក៏ដោយ។
ជាមួយគ្នានោះ វេទិកានិពន្ធនាយក យល់ឃើញថា ចាប់ពីពេលនេះតទៅអ្នកសារព័ត៌មានក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឲ្យបានល្អថែមមួយកម្រិតទៀត ដើម្បីប្រឈមមុខជាមួយហានិភ័យ ដែលអាចកើតមានជាយថាហេតុ ជាពិសេសជំងឺឆ្លងសកលកាចសាហាវណាមួយ ផ្សេងទៀតនាពេលខាងមុខ។
វេទិកានិពន្ធនាយកអះអាងថា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏សារព័ត៌មាននៅតែអាចដំណើរការបានដោយមិនរាំងស្ទះឡើយ សូម្បីតែក្នុងកាលៈទេសៈដែលអ្នកសារព័ត៌មានមិនអាចចេញពីផ្ទះ ឬពីការិយាល័យបាន។ ដើម្បីបំពេញការងារពីផ្ទះឬការិយាល័យបាន អ្នកសារព័ត៌មានត្រូវមានឧបករណ៍ចាំបាច់សម្រាប់ធ្វើការទៅតាមប្រភេទ សារព័ត៌មានដែលខ្លួនបម្រើការ ដូចជា កាសែត, វិទ្យុ, ទូរទស្សន៍ ឬអនឡាញ។
បើតាមសេចក្តីថ្លែងកាណ៏របស់វេទិកានិពន្ធនាយក ចាប់ពីពេលនេះតទៅ អ្នកសារព័ត៌មាន និងម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗគួរចាប់ផ្តើមជជែកពិភាក្សាគ្នា ដើម្បីពិនិត្យមើលឡើងវិញនូវធនធានមនុស្ស និងធនធានសម្ភារចាំបាច់នានា ដើម្បីធានាថា ស្ថាប័នរបស់ខ្លួននៅតែអាចដំណើរការបានទោះបីជាស្ថិតក្នុងស្ថានភាពបិទប្រទេស (Lockdown ) ក៏ដោយ។ ជាមួយគ្នានោះ ក៏បានអំពាវនាវដល់ម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ ពិនិត្យមើលឡើងវិញអំពីការបណ្តុះបណ្តាលធនធានមនុស្សរបស់អង្គភាពសាមី និងបំពាក់គ្រឿងឧបករណ៍ សម្ភារចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេអាចបំពេញការងារពីចម្ងាយបានប្រកបដោយប្រសិទ្ធភាព៕
កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់