Connect with us

ព័ត៌មានជាតិ

វេទិកានិពន្ធនាយក ចាត់ទុក​វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក​

បានផុស

នៅ

នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២០​នេះ គឺជាវេទិកានិពន្ធនាយក​លើក​ទី១៧ ដែលក្លឹបអ្នក​កាសែត​កម្ពុជាបាន​រៀបចំឡើង​ ដើម្បីជួបជុំ​និពន្ធនាយក នៅ​តាមអង្គភាព​​​​សារព័ត៌មានមួយ​ចំនួន​ ដើម្បី​ពិភាក្សា​លើបញ្ហាមួយ​ចំនួនដែលបាន​កើតឡើងរយៈ​ពេលមួយឆ្នាំ​កន្កងមក ហើយការ​​ជួប​​គ្នា​សម្រាប់ឆ្នាំ​នេះ ​ក្រោម​​ប្រធានបទ​​​​ស្តីពី “តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មាន​ក្លែងក្លាយ​”​។

នៅក្នុងសេចក្តីថ្លែងការណ៏រួម ដែលត្រូវបាន​ផ្សព្វផ្សាយ​​នារសៀល​នេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) ចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវដកពិសោធ​ន៍ និងត្រូវត្រៀមខ្លួនសម្រាប់ប្រឈមមុខនៅពេលដែលវិបត្តិបែបនេះកើតមាន​នៅពេលក្រោយ។ ជាមួយគ្នានោះ ​និពន្ធនាយកសារព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ ដែលមានចំនួន៥៦នាក់ មកពី៣១​ស្ថាប័ន បាន​កោតសរសើរ ដោយស្មោះចំពោះអ្នកសារព័ត៌មានស្ថាប័ន និងសមាគមសារព័ត៌មាន គ្រប់រូប​ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបាន យ៉ាងល្អក្នុងដំណាក់កាលកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ និងត្រូវលះបង់សុវត្ថិភាព ផ្ទាល់ខ្លួនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ វេទិកានិពន្ធនាយក​ យល់ឃើញថា ចាប់ពីពេលនេះតទៅអ្នកសារព័ត៌មានក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឲ្យបានល្អថែមមួយកម្រិតទៀត ដើម្បីប្រ​ឈមមុខជាមួយហានិភ័យ ដែលអាចកើតមានជាយថាហេតុ ជាពិសេសជំងឺឆ្លងសកលកាចសាហាវណាមួយ ផ្សេងទៀតនាពេលខាងមុខ។ ​

វេទិកានិពន្ធនាយក​អះអាងថា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏សារព័ត៌មាននៅតែអាចដំណើរការបានដោយមិនរាំងស្ទះឡើយ សូម្បីតែក្នុងកាលៈទេសៈដែលអ្នកសារព័ត៌មានមិនអាចចេញពីផ្ទះ ឬពីការិយាល័យបាន។ ដើម្បីបំពេញការងារពីផ្ទះឬការិយា​ល័យបាន អ្នកសារព័ត៌មានត្រូវមានឧបករណ៍ចាំបាច់សម្រាប់ធ្វើការទៅតាមប្រភេទ សារព័ត៌មានដែលខ្លួនបម្រើការ ដូចជា កាសែត, វិទ្យុ, ទូរទស្សន៍ ឬអនឡាញ។ 

បើតាម​​សេចក្តីថ្លែងកាណ៏របស់វេទិកានិពន្ធនាយក ​ចាប់ពីពេលនេះតទៅ អ្នកសារព័ត៌មាន និងម្ចាស់​ស្ថាប័នសារព័ត៌មាននីមួយៗ​គួរចាប់ផ្តើមជជែកពិភាក្សាគ្នា ដើម្បី​ពិនិត្យមើលឡើង​វិញ​នូវធនធានមនុស្ស និងធនធានសម្ភារចាំបាច់នានា ដើម្បីធានាថា ស្ថាប័ន​របស់​ខ្លួន​នៅ​តែ​អាចដំណើរ​ការ​បាន​ទោះបី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​បិទ​ប្រទេស (Lockdown ) ក៏ដោយ។  ​ជាមួយគ្នា​នោះ ក៏បាន​អំពាវនាវដល់ម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ ពិនិត្យមើលឡើង​វិញអំពីការបណ្តុះបណ្តាលធនធានមនុស្សរបស់អង្គភាពសាមី និងបំពាក់គ្រឿងឧបករណ៍ សម្ភារចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេអាចបំពេញការងារពីចម្ងាយបានប្រកបដោយប្រសិទ្ធភាព៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម