Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​លើក​ពេល​ដោយ​គ្មាន​កំណត់

បានផុស

នៅ

​ភ្នំពេញ​ ៖ ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧​ ខែធ្នូ ​ឆ្នាំ​២០២០ ​ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កំណត់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទើប​ទទួល​បាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​«​ក្រសួង​សូម​ជម្រាបជូន​ដល់​សាធារណជន​ទូទៅ​បងប្អូន​ផលិត​ក៏​អាជីវករ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ឱកាស​នៃ​ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ ឆ្នាំ​២០២០​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ចាប់ពី​ថ្ងៃទី​២៤​ដល់​២៧ ​ខែធ្នូ ​ឆ្នាំ២០២០ ​ឲ្យ​បាន​ជ្រាប​ថា ​អនុលោម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ទាន់​ពេលវេលា​ក្រសួងពាណិជ្ជកម្ម​សូម​ប្រកាស​លើក​ពេល​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ទ​ខាងលើ​រហូតដល់​មាន​សេចក្តី​ជូនដំណឹង​ជាថ្មី​»​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ឆ្នាំនេះ​ ក្រសួង​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០ ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៤​នៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​រួមមាន​ខេត្តមណ្ឌលគិរី រតនគីរី សៀមរាប​និង​ខេត្តព្រះវិហារ​ដើម្បី​ជំរុញ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់​និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​និង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​ប្រព័ន្ធ​រវាង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​ដើម្បី​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម