ព័ត៌មានជាតិ
ខេម ជេដ អេស៊ា និងគ្លូបប៊លហែល សហការចុះឈ្មោះស្ថាប័នសុខភាព មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៅកម្ពុជាទៅក្នុង GlobalHealth Magazine
មន្ទីរសម្រាកព្យាបាលស៊ីងមេដខេមបូឌា និងក្រុមហ៊ុន ខេម ជេដ អេស៊ា សហការជាមួយវិទ្យាស្ថានសុខាភិបាលរបស់ប្រទេសសិង្ហបុរី គ្លូបប៊លហែល អាស៊ី ប៉ាស៊ីហ្វីក បានរៀបចំកម្មវិធីចុះឈ្មោះស្ថាប័នសុខភាព(HEALTH DIRECTORY) ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមានវត្តមានក្នុងប្រទេសកម្ពុជា ទៅក្នុងទស្សនាវដ្តី GlobalHealth Magazine និងប្រគល់ពានរង្វាន់ Global Health Award ឆ្នាំ ២០២២។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ដោយមានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ។
លោកស្រី ពិន នេត្រា សហស្ថាបនិករបស់ក្រុមហ៊ុន ខេម ជេដ អាស៊ា( Cam-Jade Asia)និងជានាយិកាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងមេដខេមបូឌា បានមានប្រសាសន៍ថា៖ «គោលបំណងតែមួយរបស់យើង គឺលើកកម្ពស់ស្តង់ដារមន្ទីរពេទ្យ ខណ:ពេលដែលពួកគាត់កំពុងខិតខំប្រកួតប្រជែងពីគុណភាពក៏ដូចជាប្រសិទ្ធភាពដែលគួរតែមានការទទួលស្គាល់ និងគាំទ្រពីប្រទេសជិតខាង ព្រមទាំងជួយបង្កើតបណ្តាញនិងភាពជាដៃគូលើឆាកអន្តរជាតិ»។ លោក វេជ្ជ បណ្ឌិត Ravi Shrestha សហ ស្ថាបនិក នៃគ្លូបប៊លហែល បានថ្លែងថា លោកចង់ឃើញមន្ទីរពេទ្យ គ្លីនិក និងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់កម្ពុជា មានឈ្មោះនៅក្នុងទស្សនាវដ្តី GlobalHealth Magazine និងផ្សព្វផ្សាយទៅដល់តំបន់ និងពិភពលោក ព្រោះវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគុណភាព និងសមត្ថភាព។

គួរបញ្ជាក់ថា គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វីក ជាវិទ្យាស្ថានពហុបំណង (multidimensional) ដែលផ្តោតលើទេសចរណ៍វេជ្ជសាស្ត្រជាមួយនឹងសេវាកម្មនិងវេទិកាពេទ្យ ដែលគ្របដណ្តប់លើបណ្តាញបោះពុម្ព ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម មានទីតាំងក្នុងប្រទេសសិង្ហបុរី។ នេះជាលើកទីមួយរបស់គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិកដែលបាន បោះជំហានមកដល់កម្ពុជា ដើម្បីចុះបញ្ជីឈ្មោះស្ថាប័នសុខភាពប្រចាំអាស៊ី ប៉ាស៊ីហ្វិក បន្ទាប់ពីឥណ្ឌា , ថៃ, វៀតណាម,សិង្ហបុរី, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។

គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក បានត្រូវគេទទួលស្គាល់ស្គាល់ថាស្ថាប័នកំពូលមួយក្នុងការលើកកម្ពស់ទេសចរណ៍វេជ្ជសាស្ត្រ និងបានទទួលជោគជ័យតាំងពីឆ្នាំ ២០១៦ ក្នុងការជួយអ្នកជំងឺអន្តរជាតិស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកលើផ្នែក៖ ១.ទទួលស្គាល់ចំពោះការច្នៃប្រឌិតដ៏អស្ចារ្យក្រុមហ៊ុនរបស់អ្នក។ ២.ទាក់ទាញឱកាសអាជីវកម្មថ្មីៗ និង ឈានដល់អតិថិជនសក្ដានុពល។ ៣.ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Global health and Travel -Asia-Pacific។ ៤. ឈានដល់អ្នកដឹក នាំផ្នែកថែទាំសុខភាពនៅអាស៊ីប៉ាស៊ីហ្វិកនិងទី៥-ទទួលស្គាល់ស្ថាប័នរបស់អ្នកជាសេវាថែទាំសុខភាពល្អបំផុតក្នុងតំបន់ ។


លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានជំនឿជាក់ពីប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ដែលមិនអាចឱ្យពលរដ្ឋទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺបាន ដូច្នេះជម្រើសតែមួយ គឺត្រូវព្យាបាលជំងឺនៅក្នុងស្រុក។ លោកស្រីបានបន្តថា ដំបូងប្រជាពលរដ្ឋមហាក់មានការរារែកចំពោះការព្យាបាលជំងឺនៅក្នុងស្រុកតែពេលទទួលសេវាពីមន្ទីរពេទ្យក្នុងស្រុកពួកគាត់ ក៏ចាប់ផ្ដើមមានជំនឿនិងបន្តព្យាបាលនៅក្នុងស្រុកបន្តទៀតហើយក៏មិនចាំបាច់ធ្វើដំណើរទៅកាន់ក្រៅប្រទេស ដើម្បីព្យាបាលជំងឺនឹងត្រូវអស់ថវិកាច្រើន និងចំណាយពេលវេលាធ្វើដំណើរទៀតដែរ ។
គួរម្លឹកថា ក្រុមហ៊ុន ខេម ជេដ អេស៊ា ខូអិលធីឌី ទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការបម្រើសេវាកម្ម សុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិពីក្រុមហ៊ុន គ្លូប៊ លហែល អាស៊ីប៉ាស៊ីហ្វិក របស់ ប្រទេសសិង្ហបុរី និងបានចុះហត្ថលេខាជាផ្លូវការ និងដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៃសេវាកម្មថែទាំ កាលពីរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់