ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃុំ បានឃាត់ខ្លួនជនល្មើស៤នាក់ដែលនាំចូលជ្រូករស់ដោយខុសច្បាប់ពីវៀតណាម
ក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបកាលពីថ្ងៃទី២៩ ខែឧសភា បានឃាត់ខ្លួនជនល្មើស ៤នាក់ ដែលបានលួចនាំចូលជ្រូករស់ចំនួន៣២ក្បាលដោយខុសច្បាប់ពីប្រទេសវៀតណាមតាមច្រករបៀងក្នុងទឹកដីខេត្តត្បូងឃ្មុំ។

ការបង្រ្កាបបទល្មើសនាំចូលជ្រូកខុសច្បាប់នេះ ធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដោយមានការសហការគ្នារវាង ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ។ ក្រុមការងារអន្តរាគមន៍ បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ ១៥កៅអី គ្មានស្លាកលេខ បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាលនាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនេះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀតផង។ ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ ដោយបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន៣២ក្បាល។

បើតាមក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាប គឺនៅពេលនេះ ជនល្មើសទាំង៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។ ចំណែក ជ្រូករស់ទាំងនោះវិញ ត្រូវបានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ