ព័ត៌មានជាតិ
ខុសគ្នាជិតពាក់កណ្តាល ពន្ធនាំចូលរថយន្តប្រើឥន្ធនៈ និងអគ្គិសនី
បើប្រៀបធៀបពន្ធនាំចូលរថយន្តប្រើប្រេងឥន្ធនៈ និងអគ្គិសនីគឺខុសគ្នាជិតពាក់កណ្តាល។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា រថយន្តដែលដំណើរការដោយប្រេងឥន្ធនៈមានអត្រាពន្ធនាំចូលប្រហែល ១២៣ ភាគរយ ខណៈរថយន្តអគ្គិសនីអត្រាពន្ធតែ ៦៣ ភាគរយទេ។
លោកបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានការសន្សំសំចៃលើការថែទាំ ដោយសារគ្រឿងបង្គំរថយន្តអគ្គិសនីមានតែ ២០ មុខទេ ខណៈរថយន្តប្រើប្រេងឥន្ធនៈមានជាង ២០០០ មុខ។ ដូច្នេះចំណាយជួសជុលអស់តិចជាង។

បើតាមលោករដ្ឋមន្រ្តី មានក្រុមហ៊ុន ០៩ នាំចូលយានយន្តអគ្គិសនីមកលក់នៅកម្ពុជា។ ទាក់ទងតម្លៃរថយន្តអគ្គិសនីវិញ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តម្លៃមានថោកមានថ្លៃទៅតាមលក្ខណៈបច្ចេកទេសនៃរថយន្តនីមួយៗ។ មានតម្លៃក្រោម ១ ម៉ឺនដុល្លារ និងមានដល់តម្លៃរាប់សិបម៉ឺនក៏មានដែរ តាមគុណភាពបច្ចេកទេសនៃការផលិត។
រថយន្តអគ្គិសនី (EV) គឺជាយានប្រើប្រាស់ថាមពលអគ្គិសនីក្នុងការធ្វើចលនា និងមានប្រភពថាមពលពីការបញ្ចូលចរន្តអគ្គិសនីទៅផ្ទុកក្នុងអាគុយ។ យានយន្តអគ្គិសនីមានគុណសម្បត្តិដូចជា៖ មិនបញ្ចេញឧស្ម័នពុលក្នុងបរិយាកាស មានសំឡេងស្ងាត់ ងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃថវិកាច្រើនក្នុងការប្រើប្រាស់។ យានយន្តអគ្គិសនីខុសពីយានយន្តប្រើប្រេងឥន្ធនៈ ត្រង់មួយប្រើថាមពលអូសទាញដោយសារម៉ាស៊ីនចំហេះក្នុង ដែលបានពីចំហេះនៃប្រេងឥន្ធនៈ និងមួយប្រើថាមពលពីការបញ្ចូលចរន្តអគ្គិសនី និងប្រើម៉ូទ័រក្នុងការអូសទាញយាន។
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា មកដល់ពេលនេះរថយន្តអគ្គិសនីដែលចុះបញ្ជីនៅក្រសួងសាធារណការបានកើនឡើងដល់ ១៤៨ គ្រឿង។ ត្រឹម ៥ ខែដើមឆ្នាំ ២០២២ មានរថយន្តអគ្គិសនី ៨៤ គ្រឿង បានទៅចុះបញ្ជី ខណៈរដ្ឋាភិបាលបានដាក់គោលការណ៍ត្រឹមឆ្នាំ២០៥០ រថយន្ត ៤០ភាគរយនឹងដំណើរការដោយថាមពលអគ្គិសនី។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការបានឲ្យដឹងបន្ថែមថា សព្វថ្ងៃចរន្តការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើនជុំវិញពិភពលោក ខណៈក្រសួងបានរៀបចំគោលនយោយបាយដឹកជញ្ជូន ក្នុងនោះក៏មានការប្រើប្រាស់អគ្គិសនីផងដែរ។
លោកបានបន្តថា ក្រសួងសាធារណការបានសហការជាមួយ UNDP ដំឡើងស្ថានីយសាកថាមពលបានពីរកន្លែងគឺមួយនៅក្រសួងសាធារណការ និងមួយទៀតនៅខេត្តព្រះសីហុន។ ដោយឡែក្រសួងក៏កំពុងរៀបចំដំឡើងស្ថានីយសាកថាមពលនៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាបបន្តទៀត។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងសាធារណការបានចាប់ដៃគូជាមួយផ្នែកឯកជន លើគម្រោងបំពាក់ស្ថានីយសាកថាមពល ដោយថ្មីៗនេះស្ថានីយសាំងកាល់តិច បានបំពាក់ស្ថានីយសាកថាមពលនៅទីតាំងសាខាទី ៥០ របស់ខ្លួនផងដែរ។ ដោយឡែកបណ្តាញស្ថានីយសាំងផ្សេងៗក៏បានយល់ព្រមដូចជាស្ថានីយភីធីធី ស្ថានីយតូតាល ក៏ដូចជាស្ថានីយតេឡា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង