ព័ត៌មានជាតិ
កម្ពុជាអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យកាន់តែស្រស់ស្អាតថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានទាញយកឱកាសដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិការរាតត្បាតជំងឺកូវីដ១៩ ប្រែក្លាយទៅជាឱកាសអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្កើនភាពភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទៅទស្សនាឱ្យកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពីស្ថានការណ៍កូវីដ១៩បានធូរស្រាលឡើងវិញ។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលាខេត្តកែប ថ្ងៃទី ៣០ ខែឧសភា ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបញ្ជាក់ថា បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា ដូចជា ឆ្នេរសមុទ្រនៅខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង បានដាក់បញ្ចូលសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១១ មក បណ្តាឆ្នេរសមុទ្រកម្ពុជានៅតាមបណ្តាខេត្តទាំងនេះ គឺទទួលបានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាបន្តបន្ទាប់ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្ត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងនោះខេត្តកែបទទួលបានការអនុវត្តគម្រោងម្រោងឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២.៧០០ ម៉ែត្រ ដែលបានគិតគូរយ៉ាងខ្លាំងទៅលើការបង្កើតឆ្នេរខ្សាច់កម្សាន្តរបស់រដ្ឋឱ្យមានទេសភាពស្រស់ស្អាត បែបប្រណិត ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តកែប។
លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបមានប្រសាសន៍ថា កន្លងមកថ្មីៗនេះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជួយឧបត្ថម្ភគ្រឿងចក្រសម្អាតឆ្នេរជួយលើការកែលម្អឆ្នេរខ្សាច់កម្សាន្តសម្រាប់ការប្រឡងប្រណាំងឆ្នេរស្អាត និងការផ្តល់នូវគម្រោងឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលគម្រោងនេះ បានជះឥទ្ធិពលយ៉ាងធំធេងដល់រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ និងបានជួយទាក់ទាញវិនិយោគិនមកទំនាក់ទំនងលើគម្រោងអភិវឌ្ឍនានាមានទីក្រុងរណប គម្រោងអភិវឌ្ឍតាមបណ្ដាកោះ និងតាមបណ្ដោយឆ្នេរជាដើម។

ស្ថិតិក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១៨០,៦៥២ នាក់ កើនឡើង ៣១០.៥% បើធៀបនឹងឆ្នាំ២០២១ ហើយទេសចរជាតិមក កម្សាន្តមានចំនួនសរុប ១,៩៤៥,៤០៩ នាក់ កើនឡើង ១១៤.៦%បើធៀបនឹងឆ្នាំ២០២១ មានចំនួនសរុប ៩០៦,៣៧២នាក់។ ដោយឡែក ខេត្តកែប សម្រាប់៥ខែដើមឆ្នាំ២០២២ទទួលបានភ្ញៀវទេសចរមកទស្សនាសរុប ៧,៧៥៩ នាក់ កើនឡើង ៣៨១%៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់