ព័ត៌មានជាតិ
ប្រតិភូថ្នាក់ជាតិ ចុះស្វែងយល់ និងលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ក្នុងខេត្តកំពង់ធំ
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ អនុក្រុមការងារទឹកស្អាតដែលមានអង្គការ ដៃគូ giz . plan.Racha.Unicef ផ្តោតទៅលើ ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដែលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងក្រុមការងារថ្នាក់ជាតិ ស្ដីពីសុខភាពភាពស្បៀង និងអាហាររូបត្ថម្ភដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន C A R D ។

ក្រុមការងារគណៈប្រតិភូបានចុះទស្សនកិច្ចស្វែងយល់ និងផ្ដល់អនុសាសន៍អប់រំប្រជាពលរដ្ឋស្ដ្រីជាម្ដាយ ស្ដីអំពីអនាម័យក៏ដូចជាអាហាររូបត្ថម្ភទាក់ទងទៅនឹងសុខភាពរបស់កូនៗផងដែរ។
បទបង្ហាញមួយក្នុងដំណើរទស្សនកិច្ចទៅកាន់ ភូមិ ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ យើងត្រូវតែខិតខំកាត់បន្ថយទាំងស្រុងនៅអត្រាកុមារដែលក្រេះក្រិន ឲ្យថយចុះឲ្យនៅសល់ត្រឹមតែ៧ភាគរយក្នុងរយៈពេល៥ឆ្នាំទៀត។ ចំណែកក្មេងដែរស្គមស្គាំងត្រូវតែកាត់បន្ថយឱ្យនៅសល់តែត្រឹមតែ2% តែសម្រាប់ឆ្នាំ២០២៣ខាងមុខនេះ គឺត្រូវកាត់បន្ថយអត្រាស្គមស្គាំងនេះឲ្យនៅសល់ត្រឹមតែ 8% ផងដែរ។

បើនិយាយពីសេវាទឹកស្អាត តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទបានរកឃើញថា គឺមានតែ១៩ភាគរយទេ ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ដូច្នេះក្នុងឆ្នាំ២០២៣ ខាងមុខឯកឧត្តមបញ្ជាក់ថា សេវាទឹកស្អាត ប្រកបដោយសុវត្ថិភាពសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមជនបទគឺត្រូតែឲ្យកើនដល់ 33 ភាគរយ ផងដែរ។
ឯកឧត្តមបណ្ឌិត ជា សំណាង បានបញ្ជាក់ថា ទាក់ទងទឹកស្អាត និងអនាម័យ គឺនៅសល់តែ108 គ្រួសារទេដែលអត់ទាន់មានបង្គន់ប្រើប្រាស់ ដូច្នេះគួរតែក្រុមប្រឹក្សាភូមិ ឃុំជួយបំផុសឲ្យបាន 100 ភាគរយ។

ទាក់ទងជាមួយនឹងអាហារូបត្ថម្ភ អ្នកនាង ឡុក ណាក់ ជាក្រុមប្រឹក្សាឃុំបានបញ្ជាក់ថា ក្នុងនាមនាងខ្ញុំជាក្រុមប្រឹក្សាឃុំដែរបម្រើប្រជាជន គឺពុំគិតការនឿយហត់ទេក្នុងការបំផុសឲ្យឲ្យស្ត្រីៗយើង បំបៅកូនដោយទឹកដោះម្ដាយនិងបន្ថែមលើអាហារដូចជាបបរទ្រង់គ្រឿង ដែលមានដំណាំដែលគាត់ដាំនៅជុំវិញផ្ទះ ដើម្បីធ្វើជាអាហារបំប៉នបន្ថែមលើការបំបៅកូនតែមួយមុខ។ ពិសេសពាក់ព័ន្ធទៅនឹងអនាម័យ យើងក៏បានជំរុញឱ្យស្ត្រីៗយើងត្រូវ ផឹកទឹក ដាំពុះ ឬ ទឹកស្អាត។ជាពិសេសការបន្ទោបង់ក្រៅបង្គន់នាំឲ្យមានជម្ងឺ គួរតែបន្ទោរបង់ក្នុងបង្គន់ ដើម្បីថែរ រក្សាសុខភាពកូនព្រមទាំងក្រុមគ្រួសារឲ្យល្អទៀតផង៕
អត្ថបទ៖ រុងរឿង




-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក