Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកូឡំប៊ីបញ្ជូនសិក្ខាកាម១៥នាក់ មករៀនជំនាញដោះមីនពីកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលកូឡំប៊ី បានបញ្ជូនសិក្ខាកាមចំនួន ១៥រូប មកសិក្សារៀនសូត្រវិស័យ​សកម្មភាព​មីននៅកម្ពុជា ដើម្បីយកជំនាញទាំងនេះ ទៅបោសសម្អាតមីន និងគ្រប់គ្រងនៅប្រទេសរបស់ខ្លួនប្រកប ដោយ​ប្រសិទ្ធភាព និងគុណភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅក្នុងវគ្គបណ្តុះ​បណ្តាល​នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ថា ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ រដ្ឋាភិបាលកូឡុំប៊ី​បានសម្រេចចាត់បញ្ជូនសិក្ខាកាមចំនួន១៥រូបមកទទួលការហ្វឹកហ្វឺនជាមួយអង្គភាព CMACនៅខេត្តសៀមរាប។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា វគ្គហ្វឹកហ្វឺននេះ​ ផ្តោតលើប្រធានបទស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋាន​ប្រតិបត្តិការ”​ មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នំា ២០២២។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ក្នុងចំណោមសិក្ខាកាមចំនួន១៥រូបមានស្រ្តីចំនួន២រូប ក្នុងនោះ មានទ័ពជើងគោក១០នាក់ ទ័ពជើងទឹក២នាក់​ ទ័ពអាកាស១នាក់  និងតំណាងស្ថាប័នផ្នែករក្សាសន្តិភាពក្នុងវិស័យ​កម្ចាត់ចំនួន២នាក់ មកពីក្រសួងការពារជាតិ និងការិយាល័យបេសកកម្មរក្សាសន្តិភាពជាន់ខ្ពស់។

លោក ហេង រតនា បានរំលឹកថា ប្រទេសកូឡុំប៊ី គឺជាប្រទេសដំបូងគេ ដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពស៊ីម៉ាក់​ ដែលគិតមកដល់ពេលនេះ​ មានសិក្ខាកាមសរុបចំនួន ១៧៣នាក់ និងវគ្គហ្វឹកហ្វឺនសរុបចំនួន ១០វគ្គ។​

សូមបញ្ជាក់ថា គម្រោងផ្តល់ការហ្វឹកហ្វឺនត្បូង-ត្បូងនេះ​ គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារ​សហប្រតិប​តិ្តការអន្តរជាតិជប៉ុន​ (JICA)៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥៣ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម