ព័ត៌មានជាតិ
មហាជនរិះគន់ផ្ទះមួយដាក់រូបវីរបុរសខ្មែរលើរបងផ្ទះ
មហាជនក៏ដូចជាអ្នកធ្វើដំណើរ បានរិះគន់ទៅម្ចាស់ផ្ទះមួយ ដែលឆ្លាក់រូបវីរបុរសខ្មែរនៅរបងផ្ទះទៅវិញ។

មហាជនបាននិយាយថា រូបដែលគេឆ្លាក់យកមកដាក់នៅរបងផ្ទះនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកនិយមហាត់ប្រាណម្នាក់ បាននិយាយថា មិនគួរណាម្ចាស់ផ្ទះខាងលើឆ្លាក់រូបសំណាកវីរបុរសខ្មែរ ដែលជាទីគោរពមកដាក់នៅរបងផ្ទះ ព្រៀបដូចជាសន្តិសុខយាមផ្ទះទៅវិញ។ បុរសនោះបន្តនិយាយថា ខ្ញុំមិនមែនទើសទេ តែខ្ញុំមិនយល់ ហេតុអ្វីបានជាគេសាងសង់របងផ្ទះបែរជាដាក់រូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧មួយចំហៀង ហើយមួយចំហៀងទៀត គឺព្រះសិរសាសម្តេចព្រះសង្ឃរាជ ជួន ណាត ទៅវិញ។
អ្នកដែលឃើញរូបភាពនេះបាននិយាយថា បើសិនជាម្ចាស់ផ្ទះចង់គោរពប្រតិបត្តិគួរដាក់តាំងក្នុងផ្ទះពិតជាប្រពៃណាស់។ មិនគួរយករូបវីរបុរសខ្មែរមកដាក់នៅរបងផ្ទះ ហាក់ដូចជាដាក់សម្រាប់យាមផ្ទះនោះទេ។ ទាក់ទិននិងរូបភាពបែបមិនសមភ្នែកទៅលើមហាជនបែបនេះ កម្ពុជាថ្មីបានរាយការណ៍ជូនទៅអាជ្ញាធរដែនដីកាលពីថ្ងៃទី២២ខែតុលានេះ ប៉ុន្តែពុំមានការឆ្លើយតបមកវិញទេ។ ចំពោះរូបភាពបែបនេះ មហាជនស្នើសុំទៅអ្នកទទួលខុសត្រូវគួរពិភាក្សាទៅម្ចាស់ផ្ទះគួរបញ្ឈប់ដាក់រូបសំណាកវីរបុរសខ្មែរ នៅតាមរបងផ្ទះបែបនេះទៅ ព្រោះមិនសាកសមទាល់តែសោះ ហើយមហាជនរង់ចាំមើលថា តើអាចស្ថាប័នរដ្ឋលោកយល់យ៉ាងដូចម្តេចដែរ ចំពោះសកម្មភាពបែបនេះ៕


អត្ថបទ៖ នរា
សូមចុចអាន៖ ក្រសួងការងារ អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាកថ្ងៃបុណ្យអុំទូក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ