Connect with us

ព័ត៌មានជាតិ

លោក ហូ វណ្ឌី៖ ភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តច្រើន​ នៅប្រទេស​ថៃ និងសិង្ហបុរី

បានផុស

នៅ

ក្រោយពីកម្ពុជា គ្រប់គ្រងបានទាំងស្រុងទៅលើការរីករាយដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ភ្ញៀវទេសចរមានសន្ទុះ​កើនឡើងជាលំដាប់។ ជាក់ស្តែងចាប់តាំងពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២២មក ភ្ញៀវទេសចរកម្ពុជា បានធ្វើដំណើរ​ចេញទៅកម្សាន្តច្រើន នៅប្រទេសថៃ និងសិង្ហបុរី ខណៈដែលភ្ញៀវបរទេស ក៏ចូលមកលេងកម្សាន្តនៅកម្ពុជា ជាបណ្តើរៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ បានឱ្យដឹងថា ភ្ញៀវទេសចរកម្ពុជា បានចេញដំណើរ​កម្សាន្ត​ទៅប្រទេសថៃច្រើន តាមរយៈក្រុមហ៊ុនមួយចំនួន មានដូចជា Bangkok Airways, Thai Smile Airways, Cambodia Airways និង Sky Ankor Airways ជាដើម។ លោកបន្តថា « គ្រាន់តែបាងកកមួយ យើងឃើញមានសន្ទុះខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ទើរតែគ្រប់ក្រុមហ៊ុនអាកាសចរណ៍ពេញៗទាំងអស់ ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងចេញដំណើរទៅកម្សាន្តនៅក្រៅប្រទេសច្រើនមែនទែន ប៉ុន្តែតួលេខជាក់លាក់ប្រហែល​ចុងខែនេះ ទើបក្រសួងចេញ»។

បន្ទាប់ពីប្រទេសថៃ អ្នកជំនាញទេសចរណ៍រូបនេះ បានបញ្ជាក់ថា ភ្ញៀវកម្ពុជា ក៏ធ្វើដំណើរទៅកម្សាន្តនៅប្រទេសសិង្ហបុរី​ច្រើនផងដែរ។ ដោយឡែកនៅវៀតណា ក្រោយរដ្ឋាភិបាលប្រកាសអនុញ្ញាតឱ្យមានការចេញចូលប្រទេស​ដោយមិន​បាច់ធ្វើតេស្ត ចាប់ពីសប្តាហ៍មុននេះមក ភ្ញៀវទេសចរកម្ពុជា ក៏ចាប់ផ្តើមចេញទៅលេងកម្សាន្តនៅកោះ​ត្រល់ជា​បណ្តើរៗដែរ។

ចំពោះការចេញដំណើរទៅក្រៅប្រទេសនេះ គឺដើម្បីលំហែកាយ និងស្វែងយល់ពីកន្លែងទេសចរណ៍ថ្មីៗ អំពីវប្បធម៌ ប្រពៃណី និងអ្នកខ្លះទៀត ចង់ឃើញពីការអភិវឌ្ឍនៅប្រទេសគេជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ហូ វណ្ឌី។ លើសពីនេះទៀត លោកថា ពលរដ្ឋខ្មែរ ដែលទៅកម្សាន្តនៅក្រៅប្រទេស ក៏ជាផ្នែកមួយជួយផ្សព្វផ្សាយវប្បធម៌ជាតិយើង​ទៅកាន់បរទេស និងបានឆ្លុះបញ្ចាំងពីជីវភាពរបស់ពលរដ្ឋ ដែលមានលទ្ធភាពអាចចេញទៅកម្សាន្តនៅ​ក្រៅប្រទេស​ផងដែរ។

យោងរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណពីជាង ២០ម៉ឺន ទៅជាង ៣០ម៉ឺននាក់ នៅទូទាំងប្រទេស។ តួលេខភ្ញៀវទេសចរមាន​ការកើនឡើងជាលំដាប់ ក្រោយពេលដែលរដ្ឋាភិបាល បានប្រឹងប្រែងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដនៅក្នុងប្រទេស បាន១០០% ដោយពុំមានអ្នកឆ្លងថ្មីជាង ២០ថ្ងៃមកហើយ។

ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុបចំនួន ១៦លាន នាក់  គិតត្រឹមថ្ងៃទី ៣០ ខែ ឧសភា ស្មើនឹង ៩៣,៩៩%។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម