ព័ត៌មានជាតិ
កម្មករ-និយោជិត ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ មិថុនានេះ
នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងឈានចូលមកដល់។ នៅក្នុងនោះ កម្មករ-និយោជិតនៅតាមរោងចក្រ-សហគ្រាស ត្រូវបានអនុញ្ញាតឲ្យឈប់ សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅចូលរួមការបោះឆ្នោតនេះ ដោយរក្សាប្រាក់ឈ្នួលនៅដដែល។ ជាមួយគ្នានេះ កម្មករ-និយោជិត ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី ៣១ ខែឧសភា កម្មការនី តី សុខរ៉ា ធ្វើការនៅរោងចក្រ សេឌ័រណូ ស្ថិតនៅខណ្ឌដង្កោ បានឲ្យដឹងថា អ្នកនាងបានត្រៀមរួចរាល់ហើយ សម្រាប់ទៅចូលរួមការបោះឆ្នោត នៅពេលខាងមុខនេះ ។ បើតាមកម្មការនី តី សុខរ៉ា នឹងត្រូវទៅបោះឆ្នោតនៅស្រុកកំណើត គឺស្រុកក្រគរ ខេត្តពោធិ៍សាត់។
កម្មការនីរូបនេះ លើកឡើងដូច្នេះថា «ចំពោះការទៅបោះឆ្នោតនៅខេត្តឆ្ងាយនេះ ខាងរដ្ឋបាលរោងចក្រ គេប្រជុំឲ្យឈប់ទៅបោះឆ្នោត ៣ថ្ងៃ អត់កាត់លុយកម្មករទេ»។

ជាមួយគ្នានេះ កម្មការនីដែលកំពុងបម្រើការងារនៅរោងចក្រ សេឌ័រណូ នេះដែរ គឺកម្មការនី សៀង ងិន បានប្រាប់ថា អ្នកនាងនឹងទៅបោះឆ្នោតនៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដែលជាស្រុកកំណើត។ ទោះបីនៅឆ្ងាយយ៉ាងណាក្ដី សម្រាប់ការចូលរួមបោះឆ្នោតនេះ អ្នកនាងបានត្រៀមឯកសារ បំពេញឲ្យការបោះឆ្នោតរួចរាល់ហើយ ដូចជា ប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម។
ដោយឡែកកម្មការនី ទី ស៊ីវម៉ី ធ្វើការនៅរោងចក្រ មូនតៃខេជេ នៅសង្កាត់ព្រែកហូរ បាននិយាយថា «ខ្ញុំ រស់នៅព្រែកហូរ ខេត្តកណ្តាល តែខ្ញុំបោះឆ្នោតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ព្រោះពីមុនខ្ញុំ រស់នៅទីនោះ ហើយអត់ទាន់បានផ្ទេរឈ្មោះមកនេះវិញ»។
បើទោះបីជាមណ្ឌលបោះឆ្នោត នៅមិនឆ្ងាយពីទីតាំងរស់នៅបច្ចុប្បន្នក៏ដោយ កម្មការនីនៃរោងចក្រ មូនតៃ ខេជេ ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាប់រយៈពេល ៣ថ្ងៃ ដើម្បីទៅចូលរួមការបោះឆ្នោតផងដែរ គឺឈប់សម្រាកមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះដែរ កម្មការនី ទី ស៊ីវម៉ី បញ្ជាក់ថា មានសារៈសំខាន់ណាស់សម្រាប់ការដឹកនាំនៅមូលដ្ឋាន ដូចជា ធ្វើឲ្យភូមិឃុំមានការរីកចម្រើន យកចិត្តទុកដាក់ជាមួយប្រជាជន និងស្វែងយល់ពីកង្វះខាត របស់ប្រជាជនជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់