ព័ត៌មានជាតិ
លោក ថោង ខុន៖ ហេតុផលបីយ៉ាង នាំឱ្យភ្ញៀវទេសចរធ្លាក់ចុះជិត ១០ភាគរយនៅសប្តាហ៍នេះ
ភ្ញៀវទេសចរផ្ទៃក្នុង នៅចុងសប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះចំនួន ៩.៥១% បើធៀបនឹងសប្តាហ៍កន្លងទៅ។ ពោលគឺមានចំនួន ២៧៤,០២៦នាក់ ក្នុងនោះ ភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។ ប៉ុន្តែបើទោះជាចំនួននេះ មានការថមថយជាងសប្តាហ៍កន្លងទៅ តែនៅប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍។

ចំពោះមូលហេតុដែលនាំឱ្យចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះនេះ លោក ថោង ខុន បានឱ្យដឹងថា ដោយសារ មូលហេតុបីយ៉ាង គឺទី១ ដោយសារប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈ, ទី២ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោត នៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍, និងមូលហេតុទី៣ គឺកម្មករ-កម្មការនី ក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង។

លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៦.២៥១នាក់ ខេត្តបាត់ដំបង៣៩.៩២៩នាក់ រាជធានីភ្នំពេញ៣៦.២៨២នាក់ ខេត្តកំពត៣១.១២១នាក់ ខេត្តសៀមរាប១៩.៧៨២នាក់ ខេត្តកំពង់ស្ពឺ១១.៥៤៥នាក់ និងខេត្តពោធិ៍សាត់១០.៨៤៥នាក់៕




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង