ព័ត៌មានជាតិ
គណៈកម្មការផ្សារសាមគ្គីរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ជុំវិញផ្សារ
គណៈកម្មការផ្សារសាមគ្គី នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវមួយចំនួនជុំវិញផ្សារ ដើម្បីឲ្យបរិវេណជុំវិញផ្សារមានរបៀបរៀបរយល្អ ដែលអាចឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើចរាចរណ៍ទៅមក។
លោក ថោង ថង ប្រធានគណៈកម្មការផ្សារសាមគ្គី បានឲ្យដឹងថា ផ្លូវលេខ១១៨ ផ្លូវលេខ១២២ និងផ្លូវ ២៣៣ជុំវិញផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ផ្សារបញ្ចេញកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីឲ្យបរិវេណផ្សារទាំងមូលមានសោភណភាព បរិស្ថានស្អាត ។
ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ការរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងនេះ ដូចគេវែកចកអញ្ចឹងដែរ ពោលគឺពេលកម្លាំងចុះរៀបចំ ឃើញថា ស្អាតល្អ តែនៅពេលដែលកម្លាំងដកថយមកវិញ ក៏អាជីវករបន្តលក់លើទ្រូងផ្លូវដដែល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កម្លាំងសណ្ដាប់ធ្នាប់ នៅតែបន្តធ្វើជាប្រចាំ ដើម្បីឲ្យផ្លូវទាំងបីខ្សែខាងលើ អាចឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បាន៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani