Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពុង​ធ្វើផែនទីគោល​កាត់ដី​បឹងទន្លេសាប​ប្រគល់​ជូនពលរដ្ឋ​

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ​ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែឧសភា ២០២២នេះ​ថា ក្រុមការងាររបស់លោក កំពុងធ្វើផែនទីកែសម្រួលផ្ទៃដី​នៅបឹងទន្លេសាប​ប្រគល់ជូនពលរដ្ឋ ឱ្យ​ស្រប​តាមមតិថ្នាក់ដឹកនាំ ដោយមិនទាន់បូកសរុបទំហំផ្ទៃដីនៅឡើយទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ថ្នាក់ដឹកនាំឱ្យធ្វើតាមជំហានៗ ហើយក្រុមការងារខេត្តកំពុងតែពិនិត្យមើលជារួម និងដោយឡែក ព្រោះនៅតាមក្រុង ស្រុក ទីតាំង​ភូមិសាស្ត្រខុសៗគ្នា ភូមិសាស្ត្រខ្លះ​នៅតំបន់លិចទឹក​យើងមិនទាន់កែ​សម្រួល​ឱ្យបានច្រើនទេ តាម​ភូមិ​លំនៅឋាន ដោយរង់ចាំមើលការសម្រេចពីថ្នាក់ដឹកនាំ។

លោក ស៊ុន សុវណ្ណារិទ្ធិបានឱ្យដឹងទៀតថា “ពិសេសតំបន់២ មកតំបន់១ ចំណែកតំបន់៣ យើង​យក​ផ្នែកខ្លះសិន ព្រោះតំបន់៣ គឺជាតំបន់ដែលមានការសម្រេចតឹងតែង។ យើងកំពុងតែពិនិត្យ​មើល​ជំ​ហានទី ១​ មើលភូមិប្រជាពលរដ្ឋណាដែលគាត់តាំងទីលំនៅយូរហើយ​ ដូចជាសំរោងសែន គាត់តាំង​នៅរាប់​រយឆ្នាំ”។

នៅថ្ងៃទី ២៧ ខែឧសភា ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជា​ឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​ សិក្សា​កែសម្រួល​ផ្ទៃដី​បឹងទន្លេសាប និងកាត់ដីជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរឆ្នាំតាមរូបមន្តស្បែកខ្លា។

ព្រំប្រទល់តំបន់ដែលសម្រេចកែតម្រូវរួចហើយ​ គឺមានខេត្តកំពង់ធំ​ សម្រួលផ្ទៃដីចំនួន​១០​០១៤​ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ និងកែសម្រួលផ្ទៃដី៦ ៣៦៥ហិកតា ស្មើនឹង២ ០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលក្នុងតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៧៤៩គ្រួសារ។

នៅខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃ៥៨​ហិកតា១៦អា ពីតំបន់៣ បញ្ចូលមកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន២២គ្រួសារ និងខេត្តពោធិ៍សាត់ សម្រួលផ្ទៃដីចំនួន៣ ៤៤៨ ពីតំបន់៣ មកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៦៥៨គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅមានការពិនិត្យកែសម្រួលបន្តទៀត ដោយផ្អែកលើគោលការណ៍ថ្លឹងថ្លែងលើការអភិរក្ស និងកត្តាប្រវត្តិសាស្ត្រ ដោយប្រគល់ភារកិច្ច​នេះដល់​ថ្នាក់ខេត្ត ស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធធ្វើការលើរឿងនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១៨ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

កីឡា៣៨ នាទីutes មុន

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

Sokha Hotels

ព័ត៌មានពេញនិយម