ព័ត៌មានជាតិ
កម្ពុជាសង្ស័យករណីជំងឺអុតស្វាលើមនុស្ស ៦ នាក់
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានបានឱ្យដឹងនៅថ្ងៃទី ៣១ ខែឧសភានេះថា ថ្មីៗនេះកម្ពុជាបានរកសង្ស័យជំងឺអ៊ុតស្វាចំនួន៦ករណី ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថា រហូតមកដល់ពេលនេះនៅមិនទាន់មានអ្នកដំណើរមកពីក្រៅប្រទេសណាម្នាក់ត្រូវបានរកឃើញថាមានឆ្លងជំងឺអ៊ុតស្វានៅឡើយទេពោលគឺមានតែករណីសង្ស័យចំនួន ៦ករណីនៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាហើយជាលទ្ធផលអវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេវាជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថាទោះបើជាមិនមានករណីឆ្លងជំងឺអ៊ុតស្វាក៏មន្ត្រីឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសបន្តរុករកជំងឺនេះជាបន្តទៀតទាំងនៅតាមព្រំដែននិងនៅក្នុងសហគមន៍។
លោក វេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យមានជំងឺអ៊ុតស្វាដែលមានរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំង ហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ ១១៥ជាបន្ទាន់ដើម្បីយកវត្ថុវិភាគទៅធ្វើរោគវិនិច្ឆ័យរកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។
លោក វេជ្ជបណ្ឌិតបានលើកឡើងទៀតថាជំងឺអ៊ុតស្វានេះត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អូស្ត្រាលីនិងអាមេរិកដោយអ្នកជំងឺទាំងនោះមិនបានធ្វើដំណើរទៅអាហ្វ្រិកនោះទេ។
ថ្មីៗនេះប្រទេសថៃជាប់ប្រទេសកម្ពុជាក៏បានរកឃើករណីជំងឺអ៊ុតស្វា១ករណីនិងសង្ស័យ១២ករណីដែលអ្នកឆ្លងបានធ្វើដំណើរមកពីអឺរ៉ុបដែលត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃក្នុងករណីអត់ចេញរោគសញ្ញាតែបើចេញរោគសញ្ញាឬវិជ្ជមានត្រូវព្យាបាលជំងឺប្រើរយៈពេល២១ថ្ងៃ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ