ព័ត៌មានជាតិ
យុវជនសាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន ផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានបន្តចុះផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់អាជីវករផ្សារប៉ាហ៊ី និងប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ។

តំណាងក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងតាមការចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ ប្រធានសាខាកាក បាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានចាត់តាំងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត ឲ្យបន្តការចុះផ្សព្វផ្សាយអប់រំ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋទាំងអស់ ស្វែងយល់អំពីវិធានការនានា ដែលក្រសួងសុខាភិបាល បានណែនាំ និងឲ្យប្រជាពលរដ្ឋចួលរួម ធ្វើអនាម័យឲ្យបានស្អាតជាប្រចាំ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

តំណាងក្រុមយុវជនសាខា បានបន្តថា ការបន្តចុះផ្សព្វផ្សាយនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយ នៃការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នឹងនៅគ្រប់ទីកន្លែងប្រជុំជន ដែលផ្តោតសំខាន់នៅតាមផ្សារ និងតាមទីរសាធារណៈនានា ក្នុងខេត្ត។
ការផ្សព្វផ្សាយបានជំរុញឲ្យមានការអនុវត្តន៍នូវវិធានការណ៍នានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អនុវត្តជាប្រចាំ ក្នុងកិច្ចការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ ពាក់ម៉ាស និងត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព ជាដើម៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី