Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ​ហ៊ុន សែន​ ៖ ត្រូវ​ទទួលស្គាល់ថា កុមារ​គឺជា​អ្នក​បន្តវេន​ក្នុង​ការជួយ​ស្ដារ កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើកឡើង​បែបនេះ នៅក្នុង​សារលិខិត​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧៣ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​២១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សារលិខិត​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើកឡើងថា ទោះបី​កម្ពុជា​មិនបាន​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​មិនដែល​បំភ្លេច​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នេះដែរ​។ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សម្ដេច​បាន​សម្ដែង​នៅ​មនោ​ស​ញ្ជេ​ត​នា​នឹករលឹក និង​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​កុមារ​ទាំងអស់​នៅ​ទូទាំងប្រទេស​អស់ពីដួងចិត្ត​។​

បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​មាន​ឆន្ទៈ​មោះមុត ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​បាន​លើកទឹកចិត្ត​ដល់​ជនរួមជាតិ ជាពិសេស​ត្រូវ​ទទួលស្គាល់​ថា “​កុមារ គឺជា​អ្នក​ដែល​ត្រូវ​បន្តវេន​ក្នុង​ការជួយ​ស្ដារ កសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា​”​។ សម្តេច​ថា “​សូមកុំ​អស់សង្ឃឹម ប្រទេស​កម្ពុជា​យើង​កំពុង​ត្រូវការ​មនុស្ស ដែលមាន​ធនធាន រួមគ្នា​បន្ត​វិនិយោគ​កុមារ​នៅថ្ងៃនេះ និង​បង្កើតបាន​ធនធានមនុស្ស ដែលមាន​ជំនាញ​ប្រកបដោយ​សក្តានុពល​នាពេល​អនាគត សំដៅ​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

​សម្តេច​តេ​ជោ​មាន​ប្រសា​ស​ន៏​ទៀតថា ក្នុងនាម​ជា​សមាជិកភាព ជា​ដៃគូ​សកល ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​កុមារ កម្ពុជា​យើង​បាន​បោះជំហាន​ទៅមុខ​ក្នុង​ឆន្ទៈ​បង្ហាញ​ការប្ដេជ្ញាចិត្ត​រួមគ្នា​លុបបំបាត់​អំពើហិង្សា​លើ​កុមារ និង​អំពើ​រំលោភបំពាន​គ្រប់​រូបភាព​មកលើ​កុមារ សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន បញ្ជាក់ទៀតថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​លើកកម្ពស់​ការគោរព​សិទ្ធិ​កុមារ និង​ផ្ដល់​កិច្ចការពារ​យ៉ាង​ពេញទំហឹង​នៅ​គ្រប់​ស្ថានភាព ដោយបាន​បង្កើត​នូវ​យន្តការ​ជាច្រើន ក្នុងការ​គ្រប់គ្រង និង​ផ្ដល់​សេវា​ដល់​មុខសញ្ញា​កុមារ​ទូទៅ កុមារ​ងាយ​រងគ្រោះ និង​កុមារ​រងគ្រោះ​។​

​ជាមួយគ្នា​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​បន្ត​ពង្រឹង​យន្តការ​សម្របសម្រួល ក្នុង​ការបង្ការ​ទប់ស្កាត់ អន្តរាគមន៍ និង​ការឆ្លើយតប​លើ​ករណី​កុមារ ដើម្បី​លើកកម្ពស់ និង​ផ្ដល់​សេ​វាយុ​ត្តិ​ធ​ម៍​សង្គម ដោយ​ធានា​ឲ្យ​មាន​សមភាព​រវាង​កុមារា និង​កុមារី បង្កើត​ឱកាស​ស្មើភាព​គ្នា​ក្នុង​កម្លាំងចលករ​សង្គម សម្រាប់​ជីវភាព​សាធារណៈ ជីវភាព​នយោបាយ សកម្មភាព​សង្គម វប្បធម៌ សិល្បៈ សាសនា និង​សកម្មភាព​ផ្សេងៗ​ទៀត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិមួយ បានចាត់ថ្នាក់វិស័យការទូតកម្ពុជាមានភាពបត់បែនខ្លាំង

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមហ៊ុនបារាំង AFI KLM E&M សម្រេចបានកិច្ចព្រមព្រៀងជាមួយខេមបូឌា អ៊ែរវ៉េ​ លើការផ្តល់សេវាថែទាំលើសេវាថែទាំយន្តហោះ

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងកិច្ចការនារី និង អ.គ.ហ ត្រៀមទស្សនកិច្ចសិក្សា ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន នាពេលខាងមុខ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លោក Netanyahu៖ អ៊ីស្រាអែលកំពុង​ស្វែង​រក​សន្តិភាព និង​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដ៏ឃោរឃៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលករខ្មែរ ២៥៩ នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញធ្វើការដោយខុសច្បាប់

ចរាចរណ៍១៩ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម១៩ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច១៩ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម