ព័ត៌មានជាតិ
ករណីឃាតកម្មនៅខណ្ឌកំបូលឈានដល់ការឃាត់ខ្លួនបុរសពីរនាក់
ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីអំពីឃាតកម្ម(បាញ់សម្លាប់) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៤និង៤០នាទី នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ទិញលក់រថយន្ត និងចងការប្រាក់ ស្នាក់នៅផ្ទះលេខ៥១៦ ផ្លូវលំ ភូមិត្រពាំងត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនដៃដល់ ។

លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ផេង ស៊ីថុល ភេទប្រុស អាយុ៤០ឆ្នាំ ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើមម៉ាក CF98 គ្រាប់ចំនួន ០៤គ្រាប់ ។
ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន ដោយសារដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើនពេក ហើយគ្មានលទ្ធភាពសង ។
បច្ចុប្បន្ន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅ អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ