Connect with us

ព័ត៌មានជាតិ

អ្នកភូមិ​ចម្លែក​ចិត្ត ក្រោយ​ឃើញ​គំនរ​សម្រាម​ គរពេញ​​របងមន្ទីរឧតុនិយមខេត្តបាត់ដំបង

បានផុស

នៅ

ផ្លូវក្រាលកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ ៥ ស្ថិត​នៅ​ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបងជាប់​របង​មន្ទីរ​ឧតុនិយម​ខេត្តទល់មុខសាខាកាកបាទក្រហម បានក្លាយជាកន្លែងលួចដាក់កាកសំណល់មិនធ្លាប់មាន បង្កការរិះគន់ពីអ្នកភូមិ។

អ្នកភូមិរំចេក ៤ ដែលនៅក្បែររបងមន្ទីរឧតុនិយមខេត្ត​បាន​ឲ្យ​ដឹ​ង​ថា កន្លែងដែលមានកាកសំណល់ច្រើនគឺនៅក្បែរការាស់សាំង​វេងស្រុន និងកន្លែងគេជួលធ្វើអាជីវកម្មជាប់ផ្លូវជាតិលេខ ៥ ដែល​តាំងពីដើមមកគឺគ្មានកាកសំណល់បែបនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមប្រភព​អ្នកភូមិ​ រាល់កាកសំណល់ផ្សេងៗ​របស់អ្ន​កភូមិ​គឺដាក់តាមមុខផ្ទះ មានរថយន្តក្រុមអនាម័យយូរៗមកយកម្តង ហើយ​ពេលខ្លះពួកគាត់​ក៏​ដុតចោលដោយខ្លួនឯងទៅ​ មិនធ្វើអំពើមិនគប្បីចោលផ្តេសផ្តាសបែបនេះទេ។

ត្រង់ចំណុចលើកឡើងនេះបានក្លាយជាសំនួរចោទសួររបស់អ្នក​ភូមិ​បែបនេះថា “ពួកខ្ញុំដូចជាឆ្ងល់បន្តិចថា ហេតុអីកាកសំណល់នៅចិញ្ចើមផ្លូវចូលមកក្នុងភូមិម្តុំផ្ទះពួកខ្ញុំ មើលឃើញច្បាស់យ៉ាងនេះ ហើយរថយន្តអនាម័យតែងតែចូលមកដឹកសំរាម​ និងកាកសំណល់ពីក្នុងភូមិពួកយើង ហើយក្រុមហ៊ុនដូចជាមិនយកចិត្តទុកដាក់ក្នុងការប្រមូលសោះចឹង”?។

ពាក់ព័ន្ធកាកសំណល់ខាងលើយុវជនឈ្មោះ”សីលា”ជាសិស្សថ្នាក់ទី១២ និង”គឹមសុង”ជាសិស្សថ្នាក់ទី ៧ បាននិយាយឲ្យដឹងប្រហាក់ប្រហែលគ្នាយ៉ាងដូច្នេះដែរថា “ខ្ញុំទាំងពីរនាក់បងប្អូនតែងធ្វើដំណើរទៅសាលារាល់ថ្ងៃខែឆ្នាំ តាំងពីខ្ញុំរៀន​ថ្នាក់ទី ១ រហូតដល់ថ្នាក់ទី១២នាពេលបច្ចុប្បន្ន ចំណុចខាងលើកន្លងមកពួកខ្ញុំមិនដែលឃើញមានអ្នកចោលសម្រាមនិងកាកសំណល់បែបនេះទេ ពេលពួកខ្ញុំជិះទៅសាលាម្តងៗ។ តែពេលនេះពិតជាមើលទៅគួឲ្យខ្ពើមណាស់ហើយពេលខ្លះធំក្លិនទៀតផង។

ប្រជាពលរដ្ឋក្នុងភូមិ ក៏សំណូមពរឲ្យអាជ្ញាធរក្រុងមកវែកមុខរកអ្នកដែលចោលកាកសំណល់ផ្តេសផ្តាសដែលមិនធ្លាប់មានលើចំណុចខាងលើឲ្យបានច្បាស់ និងធ្វើការណែនាំបញ្ឈប់ទង្វើបែបនេះទៀត ត្រូវចេះវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយឲ្យក្រុមជំនាញមកប្រមូលយកទៅដុតកំទេច​ចោល​ផង​ ចៀសវាងបង្កឲ្យកាន់តែច្រើនឡើងប៉ះពាល់ដល់សុខភាពសាធារណះ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម