ព័ត៌មានជាតិ
ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ឋករណីឆបោក
ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច ផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ពាក់ព័ន្ឋករណីបញ្ចាំបន្តោងខ្សែ ក ក្លែងក្លាយ។
![](https://kampucheathmey.com/wp-content/uploads/2020/10/photo_2020-10-26_16-27-42.jpg)
សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ិន សុគុណ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯ ជនរងគ្រោះ មានឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
![](https://kampucheathmey.com/wp-content/uploads/2020/10/photo_2020-10-26_16-27-38.jpg)
សមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានយកបន្តោងខ្សែ ក រូបសឹង្ហ០១ ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូង ពណ៌ស ទៅដាក់បញ្ចាំ ឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០រៀល ពេលនោះជនរងគ្រោះ សួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថា មិនស្គាល់ រួចដើរចេញទៅបាត់ ពេលនោះជនរងគ្រោះមានការសង្ស័យ ក៏យកបន្តោង ខ្សែ ក ដុះមើល ក៏ចេញសាច់ស្ពាន់ ទើបដឹងថា ចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា បានឃើញជនសង្ស័យ នៅហ្គារ៉ាសសាំង គល់ស្ពានព្រែកតាមាក់ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាង មកអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល ដើម្បី បន្តអនុវត្តតាមនីតិវិធី៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត