Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប​ប្រជុំពិនិត្យ​ធ្វើការកាត់ឆ្វៀលដីតំបន់ ៣ ជូនពលរដ្ឋអាស្រ័យផល

បានផុស

នៅ

នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២២ ​លោក ទៀ សីហា ​អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប​ បាន​ដឹកនាំប្រជុំត្រួតពិនិត្យ​ដើមី្បធ្វើការកាត់ឆ្វៀលដី​តំបន់៣ ជូនប្រជាពលរដ្ឋអាស្រ័យផលដែលរស់នៅមុនឆ្នាំ ២០១២ តាមបទ​បញ្ជារបស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងកិច្ចប្រជុំនេះ​ ដោយមានសមាសភាពចូលរួមពីគណៈអភិបាលខេត្ត នាយ​ករដ្ឋបាល​សាលា​ខេត្ត ទីចាត់ការ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។

តាមរបាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ធ្វើការបង្ហាញ នូវ គំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោលការណ៍​កាត់ឆ្វៀលចេញជូន​ប្រជាពលរដ្ឋ ទៅតាមភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុក៦ ជាប់បឹងទន្លេសាប មាន ស្រុកជី​ក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដី​ប៉ះពាល់ចំនួន សរុប ៣ពាន់២៤១ហិកតា និងកាត់ឆ្វៀលកន្លងមកមានទំហំ៨ពាន់៦៨៦ ហិកតា។

ក្នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រែយ៍ និង អាស្រ័យផលស្ថិតនៅក្នុងដីតំបន់៣ មានឃុំ ពោធិទ្រាយ ស្រុកពួក សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឃុកំពង់ភ្លុក ស្រុកប្រាសាទបាគង និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាបរាប។

ក្នុងកិច្ចប្រជុំនោះដែរ លោកមេឃុំ និងចៅសង្កាត់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចប្រមុខ​រាជរដ្ឋាភិបាល សូមធ្វើការកាត់ឆ្វៀលជូនពួកគាត់ ឲ្យមានសិទ្ធិបានកាន់កាប់ស្របច្បាប់នឹងគេ។

លោក ទៀ សីហា ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងមន្ទីរជំនាញ បង្កើន​នូវ​កិច្ច​សហការគ្នាឡើង​ថែមទៀត សំខាន់មានការស្អិតរមួតជាមួយប្រជាពលរដ្ឋ ស្របទៅតាមការដឹក​នាំនិងការចង់បានរបស់រាជរដ្ឋាភិបាល។

ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់មន្ទីរជំនាញ ពន្លឿន​ការ​ងារកាត់ឆ្វៀលដីនៅក្នុងតំបន់៣នេះ ដើមី្បប្រមូលផ្តុំដាក់ជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ។

ចំពោះទំហំដីដែលត្រូវកាត់ឆ្វៀលជូនពលរដ្ឋនៅខេត្តសៀមរាប អភិបាលខេត្តសៀមរាបបញ្ជាក់ថា មិនទាន់ដឹងនៅឡើយទេ ដោយអាជ្ញាកំពុងធ្វើការវ៉ាស់វែងប្លង់គោល សុំការសម្រេចពីប្រមុខដឹកនាំ​រាជរដ្ឋាភិបាល៕

​អត្ថបទ៖គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៤ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម